ភ្នំពេញ៖ ខណៈសមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ មកពីគណបក្សសម រង្សីុ ត្រូវបានសមត្ថកិច្ចកំពុងប្រមាញ់តាមចាប់ខ្លួន ក្នុងអំពើក្លែងផែនទី ហើយសម្តេចតេជោ ចាត់ទុកថា ជាជនក្បត់ជាតិនោះ លោក សម រង្សុី ប្រធានគណបក្សសង្រ្គោះជាតិ បានអះអាងថានឹងវិលត្រឡប់មកកម្ពុជាវិញនៅថ្ងែទី១៦ ខែសីហា ឆ្នាំ២០១៥ខាងមុខ ។
នៅក្នុងpage របស់គាត់នាថ្ងៃទី១៤នេះបញ្ជាក់យ៉ាងដូច្នេះថា «បន្ទាប់ពីបានជួបមន្ត្រី អ ស ប នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ហើយបន្ទាប់បានជួបបងប្អូនខ្មែរុយើងដែលរស់នៅក្នុងរដ្ឋ Massachusetts រួចមកខ្ញុំបានជូនកូនខ្ញុំ ចូលរៀនក្នុងសកលវិទ្យាល័យ Harvard នៅទីក្រុង Cambridge ជាប់ទីក្រុង Boston នៅក្នុងរដ្ឋ Massachusetts ដែរ»។ លោកបន្តថាៈ«ខ្ញុំនឹងវិលត្រឡប់ដល់កម្ពុជាវិញនៅថ្ងៃទី១៦ ខែសីហា ខាងមុននេះ»៕
...