ភ្នំពេញ៖ បង្គោលភ្លើង១០ដើមបានបាក់ដួលរាបដល់ដីបន្ទាប់ពីរថយន្តបែនដឹកដីចាក់ដីរួចទម្លាក់បែនមិនទាន់ផុតហើយបើកទៅមុខទាក់ខែ្សភ្លើង កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ ស្ថិតតាមផ្លូវទំនប់កប់ស្រូវ ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទដឹកដី មានក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ3C-1753 បើកបរតាមផ្លូវទំនប់កប់ស្រូវក្នុងទិសដៅពីត្បូងទៅជើងដោយមិនបានទម្លាក់បែនស្រាប់តែមកដល់ចំណុចកើតហេតុរថយន្តនោះបើកក្នុងល្បឿនលឿនផងនោះ ក៏ទាក់ទៅខ្សែភ្លើងដែលកាត់ទទឹង ផ្លូវបណ្តាលឲ្យទាញបាក់បង្គោលភ្លើងអស់១០ដើម ដួលរាបស្មើដល់ដី ហើយម្ចាស់រថយន្តបង្កបានចុះពីលើរថយន្តគេចខ្លួនបាត់ ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងនិងនាំយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ដើម្បីរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់៕

ដោយ៖ សុខាសែនជ័យ
...