ក្លិបបាល់ទាត់Manchester Unitedមានសង្ឃឹមខ្ពស់ថានឹងអាចឆ្លងទៅលេងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីអង់គ្លេស League Cup បន្ទាប់ពីយកឈ្នះលើក្រុម Hull City ដោយលទ្ធផល ២-០ ជើងទី១ក្នុងទឹកដី របស់ខ្លួន ។
មុនពេលប្រកួតលោក Jose Mourinhoអ្នកចាត់ការទូទៅក្រុមបិសាចក្រហមបានប្រាប់អ្នកសារ ពត័មានថាក្រុមរបស់គាត់ត្រូវការជ័យជម្នះជាដាច់ខាតដោយគាត់បានដាក់កីឡាករសំខាន់ៗជាច្រើន ដោយមិនខ្វល់ថានឹងត្រូវប៉ះក្រុមខ្លាំង Liverpool ក្នុងក្របខ័ណ្ឌ Premier League នៅថ្ងៃ អាទិត្យឡើយ ។ នៅ៤៥នាទីដំបូង United មិនអាចទម្លាយសំណាញ់ទីក្រុមភ្ញៀវបានទេ ហើយមានឱកាសស៊ុតចំគោលដៅត្រឹម២ជើងប៉ុណ្ណោះ ។ យ៉ាងណាក៏ដោយនៅ នាទី៥៦ក្រុមដែលឈ្នះ៨ប្រកួតជាប់គ្នាស៊ុតបញ្ចូលទីបានសម្រេចក្រោមថ្វីជើង Mata តែតទម្លាក់ឲ្យដោយខ្សែបម្រើ Henrikh Mkhitaryan។ ចំណែក១គ្រាប់ទៀត តែត បញ្ចូលទីដោយ Fellaini ដែលប្ដូរចូលជំនួស Mata នៅនាទី៨៧ក្រោយពេល Matteo Darmian ទាត់កាត់ចូលមកកណ្ដាល ។
ចំណែកការប្រកួតជើងទី២នឹងធ្វើឡើងនៅក្នុងទឹកដីរបស់ក្លិប Hull City វិញម្តង នៅថ្ងៃទីសុក្រ ទី២៧ ខែមករាឆ្នាំ២០១៧។ ប្រសិនបើក្រុមណាឈ្នះនឹងឡើងទៅប៉ះ ក្រុមហង្សក្រហម Liverpool ឬក៏ Southampton នៅវគ្គផ្តាច់ព្រ័ត្រ ៕
ដោយ៖ ដេវីត