អាជីវករផ្សាររីករាយភាគច្រើនសម្ដែងការត្រេកអរចំពោះអាជ្ញាធរខណ្ឌសែនសុខដែលបានរៀបចំឲ្យពួកគាត់លក់ដូរបានសមរម្យ

ចែករំលែក៖

ភ្នំពេញ៖ បងប្អូនក្រុមអាជីវករលក់ដូរនៅក្នុងផ្សារ រីករាយ ឬ ផ្សារឈូកមាស ដែលមានទីតាំងនៅភូមិក្រាំងអង្ក្រង និងភូមិគោកឃ្លាង សង្កាត់ក្រាំងធ្នង់ និងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានសម្ដែងការត្រេកអរយ៉ាងខ្លាំង ចំពោះអាជ្ញាធរខណ្ឌសែនសុខ ដែលបានចុះរៀបចំសណ្តាប់ធ្នាប់ឲ្យពួកគាត់លក់ដូរទំនិញបានសមរម្យ ចៀសផុតពីការជួលមុខផ្ទះគេលក់ ដោយក្នុងតូបនីមួយៗ តម្លៃពី១០០ដុល្លារ រហូតទៅដល់២០០ដុល្លារ សម្រាប់១ខែ ។

ការជួលមុខផ្ទះគេរបស់បងប្អូនក្រុមអាជីវករសម្រាប់លក់ដូរ ដូចជា បន្លែ ផ្លែ ឈើ ត្រី សាច់ នេះដោយក្នុងតូបនីមួយៗតម្លៃពី១០០ដុល្លារ ទៅដល់ ២០០ដុល្លារ សម្រាប់១ខែ នេះ គឺកើតមានជាយូរឆ្នាំមកហើយ ដែលធ្វើឲ្យបងប្អូនអាជីវករទាំងអស់គ្នា មានការលំបាកយ៉ាងខ្លាំង ក្នុងការរកកំរ៉ៃ ដើម្បីបង់ថ្លៃតូបនេះ ។ ប៉ុន្តែរហូតពេលនេះ ភាពលំបាកទាំងឡាយរបស់បងប្អូនក្រុមអាជីវករទាំងអស់នោះ ត្រូវបានកាត់ផ្តាច់អស់ហើយ ដោយបានអាជ្ញាធរខណ្ឌសែនសុខ ដឹកនាំដោយលោក ប៉ឹល កុសល អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ ចុះធ្វើការដោះស្រាយជូនបងប្អូនក្រុមអាជីវករ លែងមានការលំបាកទៀតហើយចាប់ពីថ្ងៃតទៅ ។

ជាមួយគ្នានិងសកម្មភាពទាំងនេះ បងប្អូនក្រុមអាជីវករទាំងអស់ បានសម្ដែងការត្រេកអរយ៉ាងខ្លាំងបំផុត ចំពោះអាជ្ញាធរខណ្ឌសែនសុខ ដែលមានលោក ប៉ឹល កុសល ជាអភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ ដែលបានរៀបចំទីតាំងតូបឲ្យពួកគាត់លក់ដូរទំនិញបានសមរម្យរហូតមកដល់ពេលនេះ ដែលពីមុខគឺពួកគាត់ត្រូវជួលមុខផ្ទះគេ ដើម្បីលក់ទំនិញ ប៉ុន្តែរហូតមកដល់បច្ចុប្បន្នេះពួកគាត់លែងព្រុយបារម្តជួលមុខផ្ទះគេ ដើម្បីលក់ទំនិញទៀតហើយ ។

ជាមួយគ្នានេះផងដែរលោកអភិបាលក៏បានសំណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលដាក់តាំងទំនិញលក់រំលោភនៅលើចិញ្វើមផ្លូវសាធារណៈទាំងអស់ត្រូវបញ្ឈប់សកម្មភាព ដោយត្រូវចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីទុកចិញ្ចើមផ្លូវនេះសម្រាប់អ្នកថ្មើរជើង ធ្វើដំណើរទៅមកបានស្រួល។ ចៀសវាងការដាក់តាំងទំនិញលក់រំលោភនៅលើចិញ្វើមផ្លូវសាធារណៈបន្តទៀត ហើយបន្តឲ្យបងប្អូនប្រជាពលរដ្ឋ ដើរ នៅលើទ្រូងផ្លូវ នាំឲ្យជួបគ្រោះថ្នាក់ដោយយថាហេតុ ៕

tong tong3 tong5 tong2 tong4 tong1

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print