ក្រុម 7NG រំពឹងឈ្នះក្រុមអាណាចក្របៃតងត្រឹម៥០ភាគរយនៅវគ្គ១៦ក្រុមក្រោយលេងស្មើជាមួយក្រុមវីខេយូណាយធីត

ចែករំលែក៖

ភ្នំពេញ៖ គ្រូបង្វឹករបស់ក្រុម7NGបាន អះអាងថា ក្រុមរបស់ខ្លួនមានរំពឹងយកឈ្នះក្រុមអាណាចក្របៃតងត្រឹម៥០ភាគរយ ប៉ុណ្ណោះសម្រាប់ការប្រកួតវគ្គជម្រុះ១៦ក្រុមចុងក្រោយបន្ទាប់ពីក្រុមមួយនេះទទួល បានកៅអីវគ្គ១៦ក្រុម ក្រោយពីលេងស្មើជាមួយក្រុមវីខេយូណាយធីតក្នុងលទ្ធផល១ទល់១នៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ ដណ្តើមពានរង្វាន់ Soccer League រដូវកាល ទី៤កាលពីល្ងាចថៃ្ងទី១០ ខែមករា ឆ្នាំ២០១៦ នៅទីលានបាល់ទាត់ពហុកីឡដ្ឋានជាតិ ។

លោក រតនៈ គ្រូបង្វឹកក្រុមបាល់ទាត់ 7NGបានឲ្យដឹងថា បន្ទាប់ពីក្រុមរបស់លោកបានឡើងទៅលេងវគ្គ១៦ក្រុមបន្តកូនក្រុមរបស់លោកត្រូវប៉ះជាមួយក្រុមម្ចាស់ជើង ឯកឆ្នាំចាស់ គឺក្រុមអាណាចក្របៃតង ។ លោកអះអាងថា ក្រុមរបស់លោកមាន សង្ឃឹមឡើងទៅកាន់វគ្គបន្តទៀតត្រឹមតែ ៥០ភាគរយប៉ុណ្ណោះ ដោយហេតុថា ក្រុមអាណាចក្របៃតងគឺជាក្រុមខ្លាំងហើយម្យ៉ាងវិញទៀត កីឡាករល្អៗរបស់ក្រុម 7NG សុទ្ធតែមានរបួស ។

គួរបញ្ជាក់ថា ក្រុមបាល់ទាត់ 7NG លេង៣ប្រកួតមាន៧ពិន្ទុ ឈ្នះ២ប្រកួត និងស្មើមួយប្រកួត ខណៈដែលក្រុមបាល់ទាត់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាលមាន៦ពិន្ទុគឺឈ្នះ២ប្រកួតចាញ់ មួយប្រកួតត្រូវបានធ្លាក់មិនបានឡើងទៅ វគ្គ១៦ក្រុមចុងក្រោយឡើយ ។

ក្រុមបាល់ទាត់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាលដែលមិនបានឡើងទៅវគ្គបន្តទៀតនោះ បានប្រកួតយកឈ្នះសមាគមបាល់ទាត់គ្នាយើងក្នុងលទ្ធផល ៧ទល់០។ ដោយឡែកពូល (J) នៅទីលាន បាល់ទាត់វេស្ទើនក្រុមបាល់ទាត់សម្ព័ន្ធ មូស្លីមកម្ពុជាបានប្រកួតយកឈ្នះលើក្រុមបាល់ទាត់ OKF FC ក្នុងលទ្ធផល៤ទល់៣។ រីឯក្រុមបាល់ទាត់កាយប្ញទិ្ធជាតិកម្ពុជាបានប្រកួតយកឈ្នះលើក្រុមបាល់ទាត់អង្គរ រ៉េវិនយូណាយធីតក្នុងលទ្ធផល៣ទល់០។ សម្រាប់ពូល(J)នេះមានក្រុមចំនួន២ដែលកំពុងប្រជែងពិន្ទុគ្នា គឺក្រុមបាល់ទាត់សម្ព័ន្ធមូស្លីមកម្ពុជា និងក្រុមបាល់ទាត់កាយប្ញទ្ធិជាតិកម្ពុជា ដោយក្រុមទាំង២នេះមាន៦ពិន្ទុ នៅក្នុងដៃដូចគ្នា ហើយនិងត្រូវជួបគ្នាកាត់សេចក្តីនៅថៃ្ងទី១២មករានៅទីលានបាល់ទាត់ពហុកីឡដ្ឋានជាតិ៕

img_7213 img_7212 img_7207 img_7208

...

ដោយ៖ សារីម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print