១ថ្ងៃនគរបាលខេត្តបាត់ដំបងបង្ក្រាបទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់៣កន្លែង

ចែករំលែក៖

ខេត្តបាត់ដំបង៖ ១ថ្ងៃនគរបាលខេត្តបាត់ដំបងបានចេញប្រតិបត្តិការបង្រ្កាបទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់៣កន្លែងផ្សេងគ្នា ល្បែងទូហ្គេមបាញ់ត្រី ២កន្លែង និងល្បែងជល់មាន់១កន្លែង ស្ថិតនៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង និងស្រុកថ្មគោល។

ក្នុងប្រតិបត្តិការបង្រ្កាបល្បែងស៊ីសងខុសច្បាប់ត្រូវគេមើលឃើញថា ដើម្បីចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។ អ្នកលេងល្បែងស៊ីសងចាញ់អស់បា្រក់អាចឈានទៅប្រព្រឹត្តបទល្មើសនូវអំពើហិង្សាក្នុងគ្រួសារ លួច ឆក់ ប្លន់ ជាដើម។

នៅក្រុងបាត់ដំបង កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ទីតាំងបើកទូហេ្គមបាញ់ត្រី២កន្លែង ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ត្រូវបានកម្លាំងនគរបាលក្រុងបាត់ដំបង សហការនិងកម្លាំងនគរបាលក្រុមបង្ការបង្រ្កាប ដឹកនាំដោយព្រះរាជអាជ្ញារងអមសាលដំបូងខេត្ត លោក ប៉ង់ចាន់ សុយុទ្ធារ៉ា  និងលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណី ស្នងការរងទទួលផែនព្រហ្មទណ្ឌ ចុះបង្រ្កាបបាន និងឃាត់ខ្លួនបានមនុស្ស៥នាក់។

ក្នុងប្រតិបត្តិការនោះដែរសមត្ថកិច្ចដកហូតបានទូហ្គេមបាញ់ត្រី ចំនួន២ទូ ផងដែរ។ ជនសង្ស័យទាំង៥នាក់និងទូហ្គេមបាញ់ត្រី ត្រូវបានសមត្ថកិច្ចបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់។

នៅស្រុកថ្មគោល ទីតាំងបើកល្បែងជល់មាន់មួយកន្លែង ស្ថិតក្នុងភូមិ ក្រសាំង ឃុំតាម៉ឺន ត្រូវបានកម្លាំងនគរបាលស្រុកថ្មគោលចុះទៅបង្រ្កាប និងចាប់ឃាត់ខ្លួនអ្នកលេងបញ្ជល់មាន់ ៧នាក់ ប៉ុណ្ណោះ ចំណែកមនុស្សច្រើនអ្នកទៀតរត់គេចខ្លួនបាត់អស់ កាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ។

ក្នុងប្រតិបត្តិការបបង្រ្កាបទីតាំងបើកសង្វៀនបញ្ជល់មាន់ខុសច្បាប់នោះដែរ សមត្ថកិច្ចដកហូតបានសម្ភារមួយចំនួនរួមមាន៖ មាន់ជល់៤ក្បាល កំរាលជល់មាន់១កំប្លេ ស៊ុមក្របមាន់២ ម៉ូតូចំនួន១៥គ្រឿង ។ សម្ភារនិងអ្នកលេងជល់មាន់ទាំង៧នាក់នោះ បន្ទាប់មក ត្រូវបានកម្លាំងស្រុកថ្មគោល នាំមកកាន់អធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីយកមកចាត់ការតាមនីតិវិធីច្បាប់៕

img_1487 img_1480 img_1496 img_1486 img_1609 img_1601 img_1595 img_1605 img_1602

...

ដោយ៖ សំ វិច្ឆិកា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print