លោកស្រី Choi Soon Sil ទទួលស្គាល់ថាបានជួយប្រធានាធិបតីកែសុន្ទរកថា

ចែករំលែក៖

សារព័ត៌មានយុនហាប់បានដកស្រង់សម្តីព្រះរាជអាជ្ញាបញ្ជាក់ថា លោកស្រី Choi Soon Sil ដែលជាបុគ្គលស្ថិតនៅក្នុង វិវាទនៅកូរ៉េខាងត្បូង និងជាមិត្តជិតស្និទ្ធ របស់ប្រធានាធិបតី ផាក គឿនហេ បាន សារភាពថា ធ្លាប់បានកែសុន្ទរកថារបស់ ប្រធានាធិបតី។

ព្រះរាជអាជ្ញាបានប្រកាសពីការទទួលកំហុសរបស់លោកស្រី Choi Soon Sil នៅមុខតុលាការ ក្នុងការសាកសួរជាលើក ទី២។ នៅក្នុងការដេញដោលនោះ លោក ស្រី Choi បានសារភាពថាធ្លាប់បានកែ សុន្ទរកថា តាំងពីពេលនៅជាបេក្ខភាពប្រធានាធិបតីមកម៉្លេះ។

មតិមួយចំនួនបានលើកឡើងថា ការណ៍ដែលលោកស្រី Choi ជួយកែ សុន្ទរកថានោះ គឺដោយសារតែលោកស្រីបានយល់យ៉ាងច្បាស់ពីប្រធានាធិបតី។
លោកស្រី Choi Soon Sil ត្រូវបានចាប់ខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ២០១៦ ដោយរងការចោទប្រកាន់ថាបានជ្រៀតជ្រែកចូល កិច្ចការសម្ងាត់របស់រដ្ឋាភិបាលក៏ដូចជាប្រើប្រាស់ទំនាក់ទំនងជិតស្និទ្ធជាមួយប្រធានាធិបតីក្នុងការស្វែងរកប្រាក់ចូលក្នុងអង្គ ការរបស់ខ្លួន។

កន្លងមកប៉ូលិសដាណឺម៉ាកឃាត់ខ្លួន កូនស្រីរបស់ Choi Soon Sil ដែលជាមិត្ត ភក្តិជិតស្និទ្ធបំផុតរបស់ប្រធានាធិបតីកូរ៉េខាងត្បូង និងជាដើមហេតុបណ្តាលឲ្យមានវិវាទនយោបាយទ្រង់ទ្រាយធំជាប្រវត្តិ សាស្ត្រនៅក្នុងប្រទេសនេះធ្វើឲ្យគណបក្សកាន់អំណាចត្រូវបែកបាក់ ខ្លះចេញទៅ បង្កើតបក្សមួយដាច់ដោយឡែករៀៗខ្លួន។

កូនស្រីរបស់លោកស្រី Choi នាង Chung Yoo Ra អាយុ២០ឆ្នាំ រងការចោទ ប្រកាន់ថា បានចូលទៅប្រទេសដាណឺម៉ាកដោយខុសច្បាប់។ រឿងអាស្រូវរបស់លោក ស្រី Choi Soon Sil បានបែកធ្លាយកាលពី ខែតុលា ឆ្នាំ២០១៦។ លោកស្រី Choi រងការចោទប្រកាន់ថាបានប្រើប្រាស់ទំនាក់ ទំនងជិតស្និទ្ធជាមួយប្រធានាធិបតីដើម្បី ផលប្រយោជន៍ផ្ទាល់ខ្លួន។ មិនត្រឹមតែ ប៉ុណ្ណោះ លោកស្រីរងការចោទប្រកាន់ថា ជាមនុស្សគ្មានតួនាទី តែដឹងរឿងរ៉ាវសម្ងាត់ របស់ជាតិ។ លោកស្រី Choi ក៏រងការ ចោទប្រកាន់ពីបទរៀបចំឲ្យនាង Chung Yoo Ra ចូលរៀននៅមហាវិទ្យាល័យ លំដាប់កំពូលរបស់ប្រទេសនេះផងដែរ។

យោងតាមប្រភពព័ត៌មានពីភ្នាក់ងារ ប៉ូលិសជាតិបានឲ្យដឹងថា អាជ្ញាធរពង្រឹង និងអនុវត្តច្បាប់នៅក្នុងសហភាពអឺរ៉ុបបានកត់សម្គាល់សមភាគីកូរ៉េខាងត្បូងរបស់ ពួកគេឃើញថាកញ្ញា ជុង យូរ៉ា ត្រូវបាន ចាប់ខ្លួននៅព្រឹកថ្ងៃចន្ទកន្លងទៅពីបទ ស្នាក់នៅដោយខុសច្បាប់នៅក្នុងទីក្រុង ដាណឺម៉ាក។

ការចាប់ខ្លួនកូនស្រីរបស់លោកស្រី ឆយ ស៊ុនស៊ីល ដែលជាមនុស្សជំនិតរបស់ លោកស្រីប្រធានាធិបតីកូរ៉េខាងត្បូង ផាក គឿនហេ ព្រះរាជអាជ្ញាបានស្រាវជ្រាវទៅក្នុងការពាក់ព័ន្ធនឹងរឿងអាស្រូវអំពើពុក រលួយរបស់លោកស្រី ផាក និងមិត្តជិតស្និទ្ធ របស់លោកស្រី ហើយបានស្នើឲ្យប៉ូលិស អន្ដរជាតិដាក់ឈ្មោះកូនស្រីរបស់លោកស្រី ស៊ុនស៊ីល នៅក្នុងបញ្ជីដែលគេចង់បាន និងឈានដល់ការចាប់ខ្លួនបាននៅព្រឹកថ្ងៃចន្ទកន្លងទៅតែម្ដង។

កន្លងមករដ្ឋមន្រ្តីការបរទេសកូរ៉េខាង ត្បូងបានឲ្យដឹងថា រដ្ឋាភិបាលបានសម្រេចលុបចោលលិខិតឆ្លងដែនកូនស្រីរបស់លោកស្រី ឆយ ស៊ុនស៊ីល ដែលជាមនុស្សជំនិតរបស់លោកស្រីប្រធានាធិបតីកូរ៉េ ខាងត្បូង ហើយក៏ជាមនុស្សម្នាក់ដែលពោរពេញទៅដោយរឿងអាស្រូវដើម្បីត្រួស ត្រាយផ្លូវសម្រាប់រូបនាង (ជុង យូរ៉ា) ចាក ចេញពីទីក្រុងដាណឺម៉ាក។

កញ្ញា ជុង យូរ៉ា ដែលជាកូនស្រីរបស់ លោកស្រី ឆយ សុ៊ស៊ីល ត្រូវបានចាប់ខ្លួន នៅតំបន់ ភាគខាងជើងទីក្រុងដេនីស កាលពីដើមឆ្នាំ២០១៧នេះ ពីបទស្នាក់នៅ មិនស្របច្បាប់ ហើយកញ្ញាត្រូវបានសង្ស័យ ថា បានទទួលផលប្រយោជន៍ពីក្រុម របស់ខ្លួននៅក្នុងទីក្រុងសេអ៊ូល ដោយបានប្រើប្រាស់ទំនាក់ទំនងម្ដាយរបស់កញ្ញា ជាមួយនឹងលោកស្រីប្រធានាធិបតី ផាក គឿនហេ ដើម្បីទាញយកផល ប្រយោជន៍ ល្មើសនឹងច្បាប់។
កាលពីពេលថ្មីៗកន្លងទៅនេះ ក្រសួង ការបរទេសកូរ៉េខាងត្បូង បានស្នើឲ្យកញ្ញា វ័យ២០ឆ្នាំរូបនេះ ប្រគល់លិខិតឆ្លងដែន ត្រឡប់មកវិញ ប៉ុន្ដែកញ្ញាមិនបានប្រគល់តាមការកំណត់នោះទេ ទើបក្រសួងការ បរទេសខាងលើសម្រេចលុបចោលលិខិតឆ្លងដែនរបស់កញ្ញា ចាប់តាំងពីថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០១៧ នេះតទៅ ៕ ម៉ែវ សាធី

...

korea-master768

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print