ខេត្តស្ទឹងត្រែង: នៅរសៀលវេលាម៉ោង២ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ ក្រុមការងារខេត្តបាននាំអំណោយកាកបាទក្រហមកម្ពុជា នឹងលោកស្នងការខេត្តក៍បាននាំអំណោយផ្ទាល់របស់អង្គភាពជូនដល់ គ្រួសារលោកអធិការរងស្រុកថាឡាបរិវ៉ាត់ ដែលគាត់សង់ឡើងនៅឆ្នាំ១៩៩០ ឥឡូវត្រូវអគ្គីភ័យត្របាក់អស់សល់តែឆ្អឹងផ្ទះតែប៉ុណ្ណោះ ស្ថិតក្នុងភូមិត្រពាំងព្រៃ ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីរវេលាម៉ោង៣.១៥នាទីថ្ងៃទី១១ខែមករាឆ្នាំ២០១៧
ក្រុមការងារកាកបាទក្រហមកម្ពុជាស្រុកនឹងខេត្ត រួមទាំងអំណោយរបស់លោកស្នងការខេតផ្ទាល់នាំយកមកជូន ដូចជា:
អំណោយលោកស្នងការរួមមាន១ ទឹកសុទ្ធ១០យួរ ២.ទឹកទ្រីពីយួរ ៣.ប្រេងឆាដបធំ១ដប ៤.ប៊ីចេងកន្លះគីឡូ ៥.រ៉ូឌីកន្លះគីឡូ ៦.ត្រីខពីយួរ ៧.មីពីកេះ ៨.ប្រេងខ្យងមួយយួរ ៩អង្គរ២ប៊េស្មើនឹង១០០គីឡូ នឹងថវិការ៦០ម៉ីនរៀល នឹងស្នងការរង៣០ម៉ីនរៀលទៀត
ចំណែកក្រុមការងារកាកបាទក្រហមកម្ពុជារួមមាន: ១.មី១កេះ ២.ទឹកសុទ្ធ២យួរ ៣.ទឹកត្រី១យួរ ៤.ទឹកស៉ីអ៉ីវ១យួរ ៤.កំសៀវមួយ ៥.ត្រីខ២យួរ ៦.ម៉ុងមួយ ៧.ភួយមួយ ៨.ក្រម៉ាមួយ ៩.សារ៉ុងមួយ ១០.តង់មួយ ១២.កន្ទេលមួយ ១៣.អង្គរ១ប៊េស្មើ៣០គីឡូ រួមនឹងថវិការ៥០ម៉ីនរៀល សរុបថវិការទាំងអស់(មួយលានសាមសិបម៉ីនរៀល) ជូនដល់លោកវរ:សេនិយ៍ត្រីអ៉ីវ លឿដែលជាមន្ត្រីនគបាលមុខងារជាអធិការរងស្រុករហូតមកដល់បច្ចុប្បន្នហើយជាវិរ:ជនគំរូម្នាក់ក្នុងទស្សវត្តន៍៨០
ដែលត្រូវបានភ្លើងឆេះផ្ទះអស់ទាំងស្រុងដោយឧប្បត្តវហេតុទុស្សេខ្សែភ្លើង ខណ:គាត់ទៅបំពេញការងារនៅការិយាល័យ គ្រួសារគាត់ទៅស៉ីឈ្នួលគេ កូនៗមិនបានប្រយ័ត្ន ទើបបណ្តាលឲ្យឆេះអស់គ្មានសល់ តែត្រូវបានបងប្អូនជិតខាងអាណិតស្រលាញ់ជួយពន្លត់ នឹងជួយជញ្ចូនបានស្រូវមួយចំនួននៅក្រោមផ្ទះ
បានមួយចំនួនឯសំភារ:លើផ្ទះមិនអាចជួយបាននោះទេ ហើយម្យ៉ាងទៀតគាត់ជិតចូលនិវត្តន៍ តែអកុសល់ត្រូវបានអគ្គីភ័យគ្មានធម៍មេត្តាហក់ត្របាក់យកផ្ទះរបស់គាត់ ដែលខំក៍សាងដោយកម្លាំងញើសឈាមផ្ទាល់។
ក្នុងឱកាសនេះផងដែរក្រុមការងាររបស់កាកបាទក្រហមកម្ពុជាខេត្ត នឹងស្រុកក៍ដូចលោកស្នងការខេត្តផងដែរបាន នាំអំណោយ ជូនដល់គ្រួសារជនរងគ្រោះដោយសារអគ្គីភ័យឆាបឆេះ ហើយលោកស្នងការក៍បាននែនាំនឹងចង្អុលបង្ហាញឲ្យលោកអធិការ ធ្វើយ៉ាងណាជួយដោះស្រាយរកទីជំរកដល់គាត់ឲ្យបានឆាប់ សំរួលយ៉ាងជាមួយអាជ្ញាធម៍មូលដ្ឋាន រកឈើនឹងក្តាធ្វើផ្ទះឡើងវិញជូនគាត់ឲ្យបានឆាប់
ក្នងឱកាសនោះផងដែរលោកក៍បានពាំនាំនូវអនុសាសន៍
ដ៍ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតី តេជោហ៊ុនសែននឹ៏ងលោកជំទាវគិត្តិប្រឹត្តិបណ្តិតប៊ុន រ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា
លោកតែងតែគិតគូរនឹករលឹកដល់គ្រួសាររងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗជានិចជាកាលនឹងបងប្អូនប្រជាជនទូទាំងប្រទេសផងដែរ ទីណាបងប្អូនមានទុក្ខលំបាក ទីនោះគឺមានវត្តមានលោកទាំងពីរ ។ ដោយ “មាស សុផាត”