ភ្នំពេញ៖ បុរសម្នាក់រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូមួយគ្រឿងទៀតជិះបុកពេញទំហឹង កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ នៅចំណុចមុខហាង អូដឹមចាស់២ តាមបណ្តោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូម៉ាកឌ្រឹមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1 BW-4200 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីលិចទៅកើតដោយបញ្ច្រាសទិសដៅចរាចរណ៍ហើយបានឆ្លងផ្លូវ ខណៈមកដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានម៉ូតួមួយគ្រឿងម៉ាកសង់កូរ៉េ ពណ៌ខៀវ មិនមានស្លាកលេខបើកបរដោយបុរសម្នាក់ ធ្វើដំណើរពីកើតទៅលិច ហើយបានបុកចំពីមុខពេញទំហឹង បណ្តាលអោយអ្នកជិះម៉ូតូឌ្រឹមសង់ រងរបួសធ្ងន់ចំណែកម្ចាស់ម៉ូូតូសង់កូរ៉រងរបួសស្រាល ។
ក្រោយពេលកើតជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យចំណែកម៉ូតូត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំដោះស្រាយពេលក្រោយ ៕
ដោយ៖ សុខាសែនជ័យ