លោក ឌិន ពុទ្ធី ត្រូវបានដោះលែង

ចែករំលែក៖

ភ្នំពេញ ៖ លោកឌិន ពុទ្ធី ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា ដែលមានជម្លោះជាមួយលោក ឈាន ពិសិដ្ឋ នាយរងប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ត្រូវបានសភាស៊ើបសួរសាលាឧទ្ធរណ៍ សម្រេចដោះលែងឲ្យមានសេរីភាពឡើងវិញ ។

លោក គីម សុជាតិ មេធាវីការពារក្ដីលោកឌិន ពុទ្ធី បញ្ជាក់នៅព្រឹកថ្ងៃទី១៣ ខែមករា ថា ក្រោយបើកសវនាការជាអសាធារណៈ លោក ងួន រតនា ប្រធានក្រុមប្រឹក្សាជំនុំជម្រះសភាស៊ើបសួរសាលាឧទ្ធរណ៍ សម្រេចដោះលែងលោក ឌិន ពុទ្ធី ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ដោយភ្ជាប់លក្ខខណ្ឌ ពោលគឺមិនត្រូវផ្លាស់ប្ដូរទីលំនៅ និង ត្រូវចូលបំភ្លឺតាមដីកាកោះរបស់តុលាការ ជាដើម ៕ ដោយ៖ចេស្តា

...

01 03 02

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print