ចាប់មិនអស់! សមត្ថកិច្ចឃាត់មនុស្ស២៦នាក់សង្ស័យប្រើប្រាស់គ្រឿងញៀននៅមុខពេទ្យលោកសង្ឃ

ចែករំលែក៖

ភ្នំពេញ៖ មនុស្ស២៦នាក់ដែលនាំគ្នាទៅប្រប្រាស់គ្រឿងញៀននៅតំបន់មុខមន្ទីរពេទ្យលោកសង្ឃត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខធ្វើការឃាត់ខ្លួននិងដកហូតឧបករណ៍មួយចំនួននិងម៉ូតូ៦គ្រឿង។

ដើម្បីឆ្លើយតបនិងគោលការណ៍របស់ស្នងការនគរបាលជាតិដែលផ្ដោតសំខាន់ទៅលើករណីគ្រឿងញៀននៅដើមឆ្នាំ២០១៧នេះ កម្លាំងអធិការនគរបាលខណ្ឌសែនសុខ បើកយុទ្ធនាការបង្ក្រាបអ្នកជួញដូរនិងប្រើប្រាស់គ្រឿងញៀនឲ្យដូចភ្លៀងរលឹម កាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីថ្នាក់លើបានដាក់បទបញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវតែធ្វើយ៉ាងណាចុះបង្ក្រាបនៅបទល្មើសគ្រឿងញៀនឲ្យអស់នៅក្នុងមូលដ្ឋានរបស់ខ្លួនដូច្នេះហើយកម្លាំងរបស់អធិការដ្ឋានខណ្ឌត្រូវតែបន្តចុះបង្ក្រាបក្រុមអ្នកប្រើប្រាស់និងចែកចាយជួញដូរនៅតំបន់នេះឲ្យដូចជាភ្លៀងរលឹម។ ក្នុងនោះសមត្ថកិច្ចដកហូតបាននូវសម្ភារសម្រាបប្រើប្រាស់មួយចំនួននិងម៉ូតូ២គ្រឿងផងដែរ។

បច្ចុប្បន្នក្រុមជនសង្ស័យប្រើប្រាស់គ្រឿងញៀនរួមទាំងវត្ថុតាងខាងលើត្រូវបាននាំខ្លួនយកទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕

IMG-20170113-WA0005 IMG-20170113-WA0027 IMG-20170113-WA0012

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print