ប្រើក្មេងស្រីទៅទិញទឹកអំពៅផឹក ត្រឡប់មកវិញលួងចូលបន្ទប់ចាប់រំលោភសេពសន្ថវៈបានសម្រេច

ចែករំលែក៖

ខេត្តកណ្តាល៖ ក្មេងស្រីអាយុ១៥ឆ្នាំត្រូវបានបុរសចំណាស់លួងលោមចាប់រំលោភសេពសន្ថវៈរហូតបានសម្រេច កាលពីវេលាម៉ោង១និង១០នាទីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិតាំងឫស្សី ឃុំរកាជន្លឹង ស្រុកខ្សាច់ណ្តាល ខេត្តណ្តាល បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យបានគំរាមកំហែងសម្លាប់ក្មេងស្រីរងគ្រោះ បើកនាងហ៊ានប្រាប់នរណាម្នាក់ឲ្យបានដឹងរឿងនេះ ។ ពាក្យគំរាមកំហែងរបស់ជនសង្ស័យមិនបានធ្វើឲ្យក្មេងស្រីរងគ្រោះភ័យខ្លាចអ្វីឡើយ ក៏យករឿងទៅប្រាប់ស្ត្រីជាម្តាយ រហូតឈានដល់ចាប់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមច្បាប់ ។

មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះឈ្មោះ ស្រឿន ផាត ភេទប្រុស អាយុ៥១ឆ្នាំ  មុខរបរកសិករ មានទីលំនៅភូមិតាំងឫស្សី ឃុំរកាជន្លឹង ស្រុកខ្សាច់ណ្តាល ។ ចំណែកឯក្មេងស្រីរងគ្រោះឈ្មោះ ថ .ដ.វ អាយុ១៥ឆ្នាំ  មុខរបរនៅផ្ទះមើលប្អូន មានទីលំនៅភូមិ-ឃុំកើតហេតុ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុក្មេងស្រីរងគ្រោះបានជិះកង់ក្នុងគោលបំណងទៅបេះផ្លែពុទ្រ្ធានៅស្ពានទី១ ស្ថិតនៅខាងត្បូងភូមិ ។ ពេលជិះកង់ទៅដល់មិនទាន់បានបេះផ្លែពុទ្រ្ធាផង ក្មេងស្រីរងគ្រោះបានជិះកង់ត្រឡប់មកផ្ទះវិញ ខណៈជិះកង់ដល់មុខផ្ទះជនសង្ស័យៗបានស្រែកហៅក្មេងស្រីរងគ្រោះឲ្យចូលលេង ។ ពេលក្មេងស្រីរងគ្រោះចូលទៅដល់ ជនសង្ស័យបានឲ្យលុយទៅក្មេងស្រីរងគ្រោះចំនួន១៥០០រៀល ដើម្បីទិញទឹកអំពៅផឹក ។

ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីត្រឡប់មកពីទិញទឹកអំពៅវិញ ជនសង្ស័យបានឲ្យទឹកអំពៅនោះទៅក្មេងស្រីរងគ្រោះមួយថង់អង្គុយផឹកនៅក្រោមផ្ទះ បន្ទាប់ពីក្មេងស្រីរងគ្រោះផឹកទឹកអំពៅអស់ ជនសង្ស័យបាននិយាយលួងលោមក្មេងស្រីរងគ្រោះដឹកដៃចូលទៅក្នុងបន្ទប់ក្រោមផ្ទះរបស់ខ្លួន រួចធ្វើសកម្មភាពរំលោភសេពសន្ថវៈរហូតបានសម្រេច ។

ក្រោយមកជនសង្ស័យបាននិយាយគំរាមច្របាច់.កសម្លាប់ក្មេងស្រីរងគ្រោះបើសិនជាក្មេងស្រីរងគ្រោះយករឿននេះប្រាប់នរណាម្នាក់ បន្ទាប់ពីគំរាមរួចទើបជនសង្ស័យអនុញ្ញាតិឲ្យក្មេងស្រីរងគ្រោះត្រឡប់ទៅលំនៅដ្ឋានវិញ ។ ពេលទៅដល់ផ្ទះនាវេលាល្ងាចថ្ងៃដដែល គ្រាដែលស្ត្រីជាម្តាយត្រឡប់មកពីធ្វើការងារនៅឯរោងចក្រវិញ ក្មេងស្រីរងគ្រោះក៏បានយករឿងដែលកើតមានឡើងប្រាប់ស្ត្រីជាម្តាយ ហើយស្ត្រីជាម្តាយក៏នាំកូនស្រីទៅដាក់ពាក្យបណ្តឹង នៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ។

មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានបញ្ជាក់ថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងក្មេងស្រីរងគ្រោះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវឈានដល់ធ្វើការចាប់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ

...

IMG_1477 IMG_1475 IMG_1476

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print