ខេត្តកំពង់ធំ៖ អំពើហិង្សាក្នុងគ្រួសារ ប្ដីកាប់ប្រពន្ធនឹងកាំបិតខ្វែវរបួសធ្ងន់ហើយរត់ទៅចង់កសម្លាប់ខ្លូនឯងបានសម្រេច កាលពីវេលាម៉ោង១០ព្រឹកថ្ងៃ១២ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្នុងរោងចាំចំការ តំបន់ព្រៃក្រសាំងខាងត្បូង ភូមិក្រសាំងឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។
តាមប្រភពព័ត៌មានពីសមត្ថិកិច្ចបានឲ្យដឹងថា ជនសង្ស័យជាប្តីឈ្មោះឃុត ជី អាយុ៣៥ ឆ្នាំ មុខរបរធ្វើស្រែ បានកាប់ទៅលើប្រពន្ធនឹងកាំបិតខ្វែវបណ្តាលឲ្យងរបួស៣កន្លែង គឺម្រាមដៃខាងស្ដាំដាច់ទាំងអស់,ក្បាលផ្នែកខាងឆ្វេង១កន្លែង កែងដៃខាងធ្វេង១កន្លែង ។ ជនរងគ្រោះជាប្រពន្ឋឈ្មោះគឹម អុីន អាយុ៣២ឆ្នាំ មុខរបរធ្វើស្រែ ភូមិ ឃុំ ស្រុក កើត ហេតុខាងលើ ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានធ្វើ អត្តឃាតចង កដោយខ្លួនឯងនឹងអាវយឺត នៅដើមដង្កៀបក្តាម ក្រោយចំការប្រហែលជា ១០ ម៉ែត្រ ចំណែកជនរងគ្រោះបានដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្ត ។
ក្រោយមកសមត្ថិកិច្ចជំនាញ និងកម្លាំងបច្ចេកទេស សហការប៉ុស្តិ៍រដ្ឋបាលសណ្ដាន់, អាជ្ញាធរ បានចុះស្រាវជ្រាវកន្លែងកើតហេតុ និងពិនិត្យសាកសពរួចបានសន្និដ្ឋានបានថា ជនសង្ស័យពិតជា ចងកធ្វើអត្តឃាតដោយខ្លួនឯងប្រាកដមែន ។
សមត្ថកិច្ចបញ្ជាក់ថា ករណីនេះ កើតឡើងដោយសារមូលហេតុ ជននេះផឹកស្រា ស្រវឹងជាប្រចាំ ហើយអាចមានសតិមិនល្អ(សរសៃប្រាសាទផង)៕ ប៊ុន រិទ្ធី