ភ្នំពេញ៖ លោកហុង សុខហួរ សមាជិកព្រឹទ្ធសភាមកពីគណបក្សសម រង្ស៊ីបានចេញបង្ហាញមុខពីផ្ទះវីឡាលេខ១០៦អា ផ្លូវ២០១១ ភូមិគោកឃ្លាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បន្ទាប់ពីកម្លាំងចម្រុះដែលដឹកនាំដោយលោក សៀង សុខ លោកមាស ចាន់ពិសិដ្ឋ និងលោកជួន សុវណ្ណ អគ្គស្នងការនគរបាលជាតិ និងនាយស្នងការនគរបាលរាជធានីភ្នំពេញបានចុចកណ្តឹងទ្វារនៅវេលាម៉ោង៦និង១០នាទីព្រឹកដើម្បីឲ្យម្ចាស់ផ្ទះឆែកឆេរ ក៏ស្រាប់តែលោក ហុង សុខហួរ បានចេញមកសារភាព ហើយដើរចូលក្នុងរថយន្តរបស់សមត្ថកិច្ចភា្លមៗ ។
លោកជួន សុវណ្ណ បានមានប្រសាសន៍ទៅកាន់លោក ហុង សុខហួរថា បើកឯកឧត្តមនៅក្នុងហ្នឹងដដែល មិនព្រមចេញមុខ ធ្វើឲ្យពួកខ្ញុំយាមអស់មួយយប់ ។
ក្រោយមកកម្លាំងសមត្ថកិច្ចក៏បាននាំខ្លួនលោកហុង សុខហួរទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយនៅវេលាម៉ោង៦និង១៥នាទីព្រឹកនាទីផងដែរ កម្លាំងនិងសមត្ថកិច្ចដែលបានយាមកាមនៅទីនោះត្រូវបានដកត្រឡប់ទៅវិញ ៕
ដោយ៖ តុង សីហា