យុវជន២នាក់ត្រូវតុលាការផ្តន្ទាទោស៣០ឆ្នាំ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជិត១គីឡូក្រាម

ចែករំលែក៖

ភ្នំពេញ៖ យុវជន២នាក់ ត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់៣០ឆ្នាំ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជិត១គីឡូក្រាម។

លោក ឆែ វីរៈ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមកាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ផ្តន្ទាទោសជនជាប់ចោទឈ្មោះ ឡោ សុធារិទ្ធ អាយុ២៣ឆ្នាំ និង ឈ្មោះ គឹម ស៊ុនហៃ អាយុ២៣ឆ្នាំ ។ ចៅក្រមបានទុកសិទ្ធិឲ្យជនជាប់ចោទប្តឹងឧទ្ធរណ៍ ប្រសិនបើមិនសុខចិត្តនឹងសាលក្រមនេះ ។

គួររំលឹកថា នគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននិងនគរបាលព្រហ្មទណ្ឌខណ្ឌចំការមន បានចុះបង្ក្រាបយុវជនប្រុសស្រីចំនួន១៣នាក់ដែលពពាក់ពពួនគ្នាប្រើប្រាស់និងចែកចាយថ្នាំញៀនកាលពីយប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ នៅទីតាំងហ្គេមមួយកន្លែង ស្ថិតនៅចំណុចផ្ទះលេខ77B តាមបណ្តោយផ្លូវលេខ២០៥ ក្រុមទី៣០ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន។

សមត្ថកិច្ច បានឆែកឆេររកឃើញគ្រឿងញៀនចំនួន២កញ្ចប់ធំ នៅនឹងខ្លួនយុវជនពីរនាក់ក្នុង ចំណោមយុវជនប្រុសស្រីទាំង១៣នាក់ ដែលជាមុខសញ្ញាយ៉ាងសកម្មក្នុងការជួញដូរគ្រឿងញៀននៅទីតាំងភូមិសាស្ត្រខណ្ឌចំការមននិង ដកហូតបានលុយដុល្លារ និងលុយខ្មែរមួយចំនួនធំពីក្រុមយុវជននេះ ៕ ចេស្តា

...

Neat

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print