កាលពីថ្ងៃទី១៦ ខែមករា កន្លងមកថ្មីៗនេះមានយន្តហោះដឹកទំនិញ១គ្រឿង របស់ក្រុមហ៊ុន Turkish Airlinesបានធ្លាក់នៅជិតអាកាសយានដ្ឋាន Manas ប្រទេស Kyrgyzstan បណ្តាលឲ្យមនុស្សស្លាប់ ៣៧នាក់ ក្នុងនោះមានក្រុមអាកាសយា និក៤នាក់។ អ្នកស្លាប់ភាគច្រើនជាពលរដ្ឋនៅលើដី។
យន្តហោះខាងលើបានធ្លាក់បុកផ្ទះ ពលរដ្ឋស្ថិតនៅក្នុងទីប្រជុំជន ដោយសារតែអាកាសធាតុអាក្រក់ចុះអ័ព្ទ។ តាមការប្រកាសរបស់ក្រសួងគ្រប់គ្រងគ្រោះអា សន្នប្រទេស Kyrgyzstanបានឲ្យដឹងថា ភាគច្រើនអ្នកស្លាប់គឺជាពលរដ្ឋស្ថិតនៅ ក្នុងភូមិ Dacha Suu ដែលយន្តហោះធ្លាក់ចំ។ នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះនោះ ផ្ទះអ្នកភូមិដល់ទៅ១៥ខ្នងបានរងការ បំផ្លាញ។ នៅពេលនេះអាកាសយានដ្ឋាន Manas ត្រូវបិទទ្វារជាបណ្តោះអាសន្នរហូតដល់យប់។
សូមបញ្ជាក់ថា យន្តហោះដឹកទំនិញ ខាងលើហោះហើរចេញពីកោះហុងកុង ហើយបានធ្លាក់នៅជិតទីក្រុង Bishkek សាធារណរដ្ឋKyrgyzstan នាព្រឹកថ្ងៃទី១៦ ខែមករា។ យន្តហោះដឹកទំនិញខាងលើជារបស់ក្រុមហ៊ុនប្រទេសទួរគី បានធ្លាក់ដោយ សារអាកាសធាតុអាក្រក់៕
ប្រែសម្រួល៖ ម៉ែវ សាធី