មានវិបត្តិក្នុងគ្រួសារយកដុំថ្មចងផ្អោបចង្កេះលោតទឹកសម្លាប់ខ្លួនគ្មានអ្នកណាស្គាល់

ចែករំលែក៖

ភ្នំពេញ៖ សាកសពបុរសម្នាក់ដែលគេមិនស្គាល់អត្តសញ្ញាណ បានអណ្តែតមកទើរនៅច្រាំងទន្លេបាសាក់ភូមិព្រែកតានូសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យដែលទំនងជាស្លាប់ច្រើនថ្ងៃមកហើយ មានសភាពហើមស្អុយនិងមានដុំថ្មមួយដុំមានទម្ងន់ប្រមាណជិត ២០គីឡូក្រាមចងជាប់ទៅនឹងចង្កេះត្រូវបានប្រជាពលរដ្ឋប្រទះឃើញរួចរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន កាលពីវេលាម៉ោង ៤ល្ងាច ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ ។

តាមប្រភពព័ត៌មានពីនគរបាលខណ្ឌមានេជ័យបានឲ្យដឹងថា សពបុរសរងគ្រោះមិនស្គាល់អត្តសញ្ញាណទេ គ្រាន់តែដឹងថា មានអាយុប្រមាណជាង ៣០ឆ្នាំ ពាក់អាវយឺតពងជីងចក់ ពណ៌ស ស្លៀកខោជើងវែងពណ៌ខ្មៅ និងមានសំបុត្រមួយច្បាប់នៅក្នុងកាបូបដាក់ក្នុងហោប៉ៅ ។

សាក្សីបានឲ្យដឹងថា មុនពេលកើហេតុ មានប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេបាសាក់ត្រង់ចំណុចខាងលើ បានប្រទះឃើញសពរបស់បុរសម្នាក់នេះបានអណ្តែតនៅលើផ្ទៃទឹកទន្លេផ្លុងៗ ហើយក៏រាយការណ៍ប្រាប់កម្លាំងមានសមត្ថកិច្ចមូលដ្ឋាន ហើយបន្ទាប់មកកម្លាំងសមត្ថកិច្ចជំនាញទៅដល់បានជួលទូកអូសសាកសពបុរសខាងលើយកមកលើគោកដើម្បីធ្វើកោសល្យវិច័យ។ក្រោយពេលធ្វើកោសល្យវិច័យយ៉ាងយូរ សមត្ត្ថកិច្ចបានសន្និដ្ឋានថា បុររងគ្រោះមិនស្គាល់អត្តសញ្ញាណខាងលើនេះ ទំនងជាមានវិបត្តិក្នុងគ្រួសារទើបធ្វើអត្តឃាតសម្លាប់ខ្លួនឯង ដោយយកដុំថ្មទម្ងន់ជាង២០គីឡូក្រាមចងចងផ្អោបនឹងចង្កេះហើយលោតចូលក្នុងទឹកទន្លេសម្លាប់ខ្លួនបែបនេះតែម្តង។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រោយពេលឆែកឆេរនៅក្នុងខ្លួនសព ស្រាប់តែប្រទះឃើញមានលិខិតបណ្តាំតូចមួយនៅក្នុងកាបូបដែលសរសេរផ្ទាល់ដៃរបស់ជន រងគ្រោះផ្តែផ្តាំប្រពន្ធដែលប្រចណ្ឌគាត់ជាប្តីថាដើរលេងច្រើនម៉ោងមិនចូលផ្ទះនិងមិនចេះគិតរកស៊ី ព្រមទាំង ផ្តាំឪពុកម្តាយឲ្យជួយមើលកូនប្រុសស្រីរបស់ខ្លួនផង ។ ដូច្នេះហើយទើបសមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះអាចមានវិបត្តិក្នុងគ្រួសារគិតខ្លីមកធ្វើអត្តឃាតបែបនេះ និងមិនមែនស្លាប់ដោយអំពើរឃាតកម្មឡើយ។

ក្រោយពេលកើតហេតុសាកសពបុរសខាងលើត្រូវបានកម្លាំងមានសមត្ថកិច្ចមូលដ្ឋានយកទៅតម្កល់ទុកនៅវត្តចាក់អង្រែក្រោម ដើម្បីធ្វើការស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យទៅតាមប្រពៃណីហើយមកដល់រសៀលថ្ងៃទី១៦ ខែមករាម្សិលមិញនេះ គេនៅមិនទានឃើញក្រុមគ្រួសារសពណាម្នាក់ដឹងទៅមើលសពនៅឡើយទេ ៕ តាឡឹម

...

talem

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print