ភ្នំពេញ ៖ អគ្គិភ័យដែលឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅជាន់ទី១ តាមបណ្តោយលេខ៩៥ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការ មន រាជធានីភ្នំពេញ បានរលត់ទៅវិញហើយ នៅម៉ោង៤និង៤៥នាទី ថ្ងៃខែឆ្នាំដដែល ។ ក្នុងនោះសមត្ថកិច្ចប្រើប្រាស់រថយន្ត បាញ់ទឹកពន្លត់អគ្គីភ័យចំនួនអស់២គ្រឿង ។
គួរបញ្ជាក់ថា ផ្ទះប្រជាពលរដ្ឋនៅជាន់ទី១ បានឆាបឆេះបង្កអោយប្រជាពលរដ្ឋនាំយកបំពុងតពន្លត់អគ្គីភ័យយកមកបាញ់នៅតែមិនរលត់ទៀតក៏ទាក់ទនង់ទៅសមត្ថកិច្ចមកជួយអន្តរាគមន៍និងរថយន្តពន្លត់អគ្គីភ័យមកជួយបាញ់ផងដែល។ហេតុការណ៍នេះបង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី១៧ខែមករាឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះលេខ៦១B ក្រុម១៤ភូមិ៨តាមបណ្ដោយផ្លូវលេខ៩៥សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ បានប្រាប់អោយដឹងថា មុនពេលមានគ្រេាះអគ្គីភ័យឆាបឆេះចេញពីជាន់ទី១គេសង្គេតឃើញមានផ្សែខ្មួរខ្មាញ់ហុយចេញពីផ្ទះល្វែង២ជាន់ បន្ទាប់ពីមានផ្សែងហុយចេញមកខ្មួរខ្មាញ់ហើយនេាះ លុះមួយសន្ទុះក្រោយមកស្រាប់តែមានជាអណ្តាតភ្លើងឆាបឆេះឡើង ។ ភ្លាមៗនោះផងដែរប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានមកជួយអន្តរាគមន៍ជាច្រើនគ្រឿង ចុះអន្តរាគមន៍ដល់ទីតាំងខាងលើបាញ់ទឹកពន្លត់ភ្លើង ទប់ស្កាត់កំុមានការឆាបឆេះរាលដាល ដល់លំនៅឋានប្រជាពលរដ្ឋដទៃទៀត ។ ប៉ុន្តែទេាះជាយ៉ាងណាមិញ ដោយការឆេះនេះឆេះនៅជាន់ទី១ដូច្នេះមានការពិបាកបន្តិច ដល់កម្លាំងនគរបាលពន្លត់អគ្គិភ័យ ទើបអគ្គិភ័យឆាប់ឆេះរងការខូចខាត់ទ្រព្យមួយចំនួនតូច។
សូមបញ្ជាក់ផងដែលមូលហេតុនៃគ្រោះអគ្គិភ័យនេះគឺដើមចេញមកពី ឆ្លងចរន្តភ្លើង ៕ ស រស្មី