ភ្នំពេញ ៖ យោងតាមលោក គី តិច មេធាវីការពារក្តីរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាបានឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧នេះថា«ពាក្យបណ្តឹងរបស់សម្តេចតេជោ ហ៊ុន សែន ប្តឹងលោក សម រង្ស៊ី ទាមទារសំណងជំងឺចិត្ត១លានដុល្លារសហអាមេរិក ពីបទល្មើសបរិហាកេរ្តិ៍ជាសាធារណៈ បានដាក់ចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញរួចរាល់ហើយ» ៕