នគរបាលប៉ុស្តិ៍ឃ្មួញ ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតថ្នាំញៀន១កញ្ចប់តូច

ចែករំលែក៖

ភ្នំពេញ ៖  ជនសង្ស័យ២នាក់ត្រូវកំលាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃ្មួញធ្វើការឃាត់ខ្លួននិងដកហូតថ្នាំញៀន១កញ្ចប់តូចខណៈពួកគេបាននាំគ្នាចូលទៅក្នុងដីឡូតិ៍វាលមួយកន្លែង។

ករណីឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះធ្វើនៅវេលាម៉ោង១០និង០០នាទីព្រឹកថ្ងៃទី១៨ខែមករាឆ្នាំ២០១៧នៅចំណុចផ្លូវភ្នំពេញហាណូយ(1019)ស្ថិតក្នុងក្រុម៥ភូមិឃ្មួញសង្កាត់ឃ្មួញខណ្ឌសែនសុខ។

ការឃាត់ខ្លួននេះដឹកនាំកំលាំងផ្លាល់ដោយលោកអនុសេនីយ៍ឯក ញាណ នន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ និងមន្ត្រីក្រោមឱវាទ។

ជនសង្ស័យទី១មានឈ្មោះ ចេន ចន ភេទប្រុសអាយុ២១ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខនិងទី២ឈ្មោះ លឹម ចិត្រ្តា ភេទប្រុសអាយុ២៤ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

លោក ញាណ នន នាយប៉ុស្តិ៍នគរបាលឃ្មួញបានអោយដឹងថា ដោយមានការបញ្ជាដឹកនាំពីលោកវរសេនីយ៍ ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខអោយនគរបាលប៉ុស្តិ៍ទាំង៤បួននៅក្នុងខណ្ឌរបស់លោកអោយខិតខំនិងយកចិត្តទុកដាក់បង្ក្រាបរាល់បទល្មើសផ្សេងៗដែលអាចកើតមានជាពិសេសគឺបទល្មើសគ្រឿងញៀនដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធនាការបង្ក្រាបប្រយុទ្ធប្រឆាំងគ្រឿងញៀនចាប់ពីដើមខែមករា ឆ្នាំ២០១៧នេះ។

ជាក់ស្តែងនៅវេលាម៉ោងខាងលើលោកនាយប៉ុស្តិ៍ឃ្មួញបានដឹកនាំកំលាំងចុះធ្វើការល្បាតក្នុងមូលដ្ឋានក៍ប្រទះជនសង្ស័យទាំង២នាក់ដើរចូលទៅទីតាំងដីវាលខាងលើមានការសង្ស័យក៍ជិះចូលតាមឃើញពួកគេកំពង់ប្រើប្រាស់គ្រឿងញៀនជាក់ស្តែងទើបសមត្ថកិច្ចឃាត់ខ្លួនតែម្តង។ ក្នុងនោះវត្ថុតាងដកហូតមានម្សៅក្រាមថ្លាសចំនួន១កញ្ចប់តូច សម្ភារប្រើប្រាស់មួយចំនួនយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលឃ្មួញ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២នាក់បានឆ្លើយសារភាពថាពួកគេពិតជាបានប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែនហើយថ្នាំញៀននះពួកគេបានទិញពីម្តុំមុខមន្ទីរពេទ្យលោកសង្ឃក្នុងតំលៃ ២មឺុនរៀលដើម្បីយកទៅប្រើប្រាស់តែប៉ុណ្ណោះ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាងកំពង់កសាងសំណុំរឿងបញ្ជួនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខចាត់ការបន្តតាមនិតិវិធី  ៕ តុង សីហា

...

efec7b65-42a0-438b-860e-b7f000863753 6b93dc0d-9b48-45b4-9622-9d604f6029bb

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print