ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចមូលដ្ឋាប៉ុស្តិ៍ជ័យជំនះនិងកម្លាំងសន្តិសុខខណ្ឌដូនពេញសហការគ្នាឃាត់ខ្លួនជនជាតិអាមេរិកម្នាក់ជាអ្នកទេសចរនិងជនជាតិវៀតណាមម្នាក់ទៀតក្រោយពេលពួកគេទាំងនោះប្រើប្រាស់ម៉ាស៊ីនថតប្រភេទ Drone មកបង្ហោះថតយកទិដ្ឋភាពមួយចំនួននៅបរិវេណព្រះបរមរាជ្យវាំង។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ នៅត្រង់ចំណុចបរិវេណវាលព្រះមេរុ ផ្លូវលេខ១៨៤ កែងមហាវិថី ព្រះសុធារស ភូមិ២ សង្កាត់ជ័យជំនះ ខណ្ឌដូកពេញ ។
ជនបរទេសដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនទី១.William John Sonbuncher ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិអាមេរិក កាន់លិខិតឆ្លងដែនលេខ 444290204 មុខរបរទេសចរណ៍ ស្នាក់នៅផ្ទះសំណាក់យីហោ Mini Banana អគារ លេខ១៣៦ ផ្លូវលេខ៥១ សង្កាត់បឹងកេងកង១ ខណ្ឌចំការ មន ទី២ឈ្មោះ Do Hoang Giang (ដូ ហ័ង យេង )ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម កាន់លិខិតឆ្លងដែនលេខ B9016478 មុខរបរទេសចរណ៍ ស្នាក់នៅ ផ្ទះសំណាក់ យីហោ Mini Banana អគារ លេខ១៣៦ ផ្លូវលេខ៥១ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន។ត្រូវបានដកហូរម៉ាស៊ីនប្រភេទ Droneមួយគ្រឿងបំពាក់ iPhone7 Plus មួយគ្រឿង និងលែនតកាមេរ៉ាថតវីដេអូចម្ងាយ២០០ម៉ែត្រ និងថ្មសាគួរ១ដុំ កាមេរ៉ាថតរូបម៉ាកកាណុង១គ្រឿង។
មន្ត្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តក្រុង ពីទីក្រុង សាយហ្គន មកភ្នំពេញ តាមច្រកក្រុងបាវិត ខេត្តស្វាយរៀង ប្រទេសកម្ពុជា ស្រាប់តែបុរសអ្នកទេសចរណ៍បរទេស២នាក់នោះពេលមកដល់ចំណុចកើតហេតុបានបើកកាបូបយកម៉ាស៊ីនDrone បំពាក់កាមេរ៉ាបង្ហោះថតចាប់រូបភាព និងទិដ្ឋភាពតំបន់វាលព្រះមេរុ និងព្រះបរមរាជ្យវាំងដែលជាតំបន់ហាមឃាត់នោះដោយឃើញដូច្នេះកម្លាំងនគរបាលមូលដ្ឋាននិងកម្លាំងសន្តិសុខខណ្ឌបានសហការគ្នាចាប់ឃាត់ពួកគាត់ទាំងនោះនាំមកសួរនាំ បន្ទាប់មកទើបបញ្ជូនទៅអធិការនគរបាលខណ្ឌដូនពេញដើម្បីចាត់ការបន្តទៀត៕ ស តារា