លោក Louis van Gaal អតីតអ្នកចាត់ ការទូទៅរបស់ក្លិបបិសាចក្រហម Manchester United និងក្រុមជម្រើសជាតិហុល្លង់ បានប្រកាសចូលនិវត្តន៍ពីអាជីពដឹកនាំបាល់ ទាត់របស់គាត់ក្រោយពីលោកចូលប្រឡូកក្នុងអាជីពបាល់ទាត់ជាច្រើនឆ្នាំមក ។
លោក Louis van Gaal មានសញ្ជាតិ ហុល្លង់មានវ័យ៦៥ឆ្នាំរូបនេះបានសម្រេចចិត្តបញ្ចប់អាជីពខាងលើក្រោយប្រឡូកបាន ២៦ឆ្នាំ ហើយលើកចុងក្រោយបំផុតគឺលោក ត្រូវក្លិប Manchester United បណ្ដេញចេញ ពីតំណែងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីដឹកនាំក្រុមលើកពាន FA Cup កាលពីខែ ឧសភា ឆ្នាំ២០១៦ ។ បន្ទាប់ពីចេញពី Man United លោកក៏មិនបានទៅដឹកនាំក្រុមណាផ្សេងពិតប្រាកដនោះដែររហូតដល់ ប្រកាសចូលនិវត្តន៍ ។
លោកLouis van Gaal បានថ្លែងថា “ខ្ញុំគិតថាគួរតែដល់ពេលឈប់ពីអាជីពហើយខ្ញុំមិនត្រឡប់ទៅដឹកនាំក្លិបណាទៀតទេ” ។
គួរបញ្ជាក់ថា លោក Louis Van Gaal គឺជាអ្នកចាត់ការមួយរូបដែលជោគជ័យក្នុងពិភពបាល់ទាត់ធ្លាប់ឈ្នះពានជាច្រើនជាមួយ Ajax, Barcelona, Bayern Munich, AZ និង Manchester United។ ជាពិសេសជាងនេះទៅទៀតលោកបានដឹកនាំក្រុម ជម្រើសជាតិហុល្លង់ក្នុងព្រឹត្តិការណ៍World Cup 2014 ដោយទទួលបានចំណាត់ថ្នាក់ លេខ៣ក្រោយយកឈ្នះម្ចាស់ផ្ទះក្រុម ជម្រើសជាតិប្រេស៊ីលផងដែរ ៕ដេវីត