ខេត្តស្វាយរៀង ៖ ភ្ញៀវទេចរណ៏ប្រុសស្រីចំនួន១៩នាក់ ស្រី៩នាក់ នាំគ្នាបើកទ្វារថយន្តរត់ចុះភ័យស្លន់ស្លោ ដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយប្រភេទទេសចរណ៍មួយគ្រឿង ដែលពួកគេជិះត្រូវអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅកាលពីវេលាម៉ោង៤រសៀលថ្ងៃទី១៨ខែមករាឆ្នាំ២០១៧ខាងមុខស្ថានីប្រេងឥន្ធនៈតេឡា នៅភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង ។
ទាក់ទិនករណីភ្លើងឆាបឆេះរថយន្តនេះសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា ជាបឋមទំនងជាទុស្សេប្រពន្ធ័ភ្លើងក្នុងរថយន្តដោយមិនបង្កអោយមានរងគ្រោះថ្នាក់ដល់ភ្ញៀវទេសចរណ៏អ្វីនោះទេខណះរថយន្តត្រូវឆាបឆេះសល់តែគ្រោងឆ្អឹង។
សមត្ថកិច្ចនគរបាលបន្តថា មុនកើតហេតុមានរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាំន់ដាយ ប្រភេទទេសចរណ៍២៤កៅអី ពាក់ស្លាកលេខ ភ្នំពេញ 3B-2167ផ្ទុកភ្ញៀវទេសចរណ៏ប្រមាណ២៤នាក់ ចេញពីទៅរាជធានីភ្នំពេញ ឆ្ពោះទៅក្រុងបាវិតលុះមកដល់ពាក់កណ្ដាលផ្លូវស្រាប់តែមានអណ្តាតភ្លើងឆាបឆេះក្នុងរថយន្ត ធ្វើអោយអ្នកបើកបរឈប់និងនាំគ្នាចុះពីលើរថយន្តទាំងប្រលឹងចុងសក់គ្រប់ៗគ្នាខណះអណ្តាតភ្លើងបានឆាបឆេះសំលៀកបំពាក់របស់របរប្រើប្រាស់ត្រូវឆេះហ្មត់។
សមត្ថកិច្ចបន្តថាការពន្លត់ភ្លើងអគ្គីភយ័នេះប្រើប្រាស់រថយន្តពន្លត់អគ្គីភយ័៣គ្រឿង គឺរថយន្តពន្លត់អគ្គីភយ័ស្នងការដ្ឋាននគបាលខេត្ត២គ្រឿង និងរថយន្តពន្លត់អគ្គីភយ័កងរាជអាវុធហត្ថខេត្ត១គ្រឿង និងបំពង់ពន្លត់អគ្គីភយ័ប្រេងឥន្ធនៈតេឡា ៣បំពង់ ប្រើពេលអស់៤០នាទី ចាប់ពីម៉ោង៤និង៣៥នាទីរសៀល ដល់ម៉ោង៥និង១៥នាទីល្ងាច ទើបរលត់ ៕