មន្ត្រីការបរទេសកូរ៉េខាងជើងមាន គម្រោងរត់ចោលស្រុកជាបន្តបន្ទាប់

ចែករំលែក៖

ដោយសារតែមានការភ័យខ្លាច នឹងមេដឹកនាំផ្តាច់ការរបស់ខ្លួនដែលអាចប្រហារជីវិតគ្រប់ពេលឲ្យតែមើលឃើញថាអ្នកនោះមានបំណងក្បត់ ឬធ្វើខុសអ្វីដែលមេដឹកនាំបានដាក់ចេញ។ ចំណុចទាំងនោះហើយដែលធ្វើឲ្យមន្ត្រីកូរ៉េខាងជើងជាច្រើនមានបំណងភៀសខ្លួនចេញពីប្រទេសសុំ ជ្រកកោននៅប្រទេសជិតខាង។

លោក Thae Yong Ho អតីតឯកអគ្គរដ្ឋ ទូតរងរបស់ទីក្រុងព្យុងយ៉ាងប្រចាំការនៅទីក្រុងឡុង ដែលផ្តាច់ខ្លួនចូលមករស់នៅទីក្រុងសេអ៊ូលកាលពីឆ្នាំមុន បានអះអាងថា មន្ត្រីការទូតជាន់ខ្ពស់កូរ៉េខាងជើងកាន់តែច្រើនមានបំណងផ្តាច់ខ្លួនចូលមកកាន់កូរ៉េខាងត្បូង ។

លោក Thae Yong Ho បានផ្តាច់ខ្លួនចូលមករស់នៅកូរ៉េខាងត្បូង កាលពីខែសីហា ឆ្នាំ២០១៦ ហើយតាមសេចក្តីរាយការណ៍ ការសម្រេចចិត្តផ្តាច់ខ្លួនរបស់គាត់ជាចម្បង គឺពីព្រោះគាត់ត្រូវរស់នៅក្រោមការគាប សង្កត់ខ្លាំងឡើងពីមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន។

ដោយនិយាយនៅក្នុងព្រឹត្តិការណ៍មួយ នៅក្នុងសភាកូរ៉េខាងត្បូងលោក Thae បានប្រាប់ថានឹងមានចំនួនកើនឡើងនៅក្នុងចំណោមមន្ត្រីជាន់ខ្ពស់ផ្ដាច់ខ្លួនដើម្បីស្វែង រកជីវិតប្រសើរឡើង ហើយគាត់គឺត្រឹមតែជាមន្ត្រីការទូតផ្តាច់ខ្លួនម្នាក់ប៉ុណ្ណោះ ដែលមានអត្តសញ្ញាណត្រូវបានលាតត្រដាង ផ្សព្វផ្សាយជាសាធារណៈនៅក្នុងប្រព័ន្ធ ផ្សព្វផ្សាយ៕

korea

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print