តែងតាំងប្រធានសុខាភិបាលខេត្តប៉ៃលិនថ្មីជំនួសប្រធានចាស់ដែលសុំចូលនិវត្តន៍មុនអាយុកំណត់

ចែករំលែក៖

ខេត្តប៉ៃលន ៖ លោកអាង នាង ប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិនជំនួសលោកលោក សេង រ៉ន ប្រធានមន្ទីរចាស់ដែលសុំចូលនិវត្តន៍មុនអាយុកំណត់ ដើម្បីបន្តការងារ ដឹកនាំ និងគ្រប់គ្រង មន្ត្រីសុខាភិបាលក្នុងខេត្តប៉ៃលិនបន្ត ។

ពិធីប្រកាសតែងតាំងនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៨ខែមករាឆ្នាំ២០១៧ នៅសាលប្រជុំសាលាខេត្តប៉ៃលិន ក្រោមអធិបតីភាពលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកឡី ចាន់ឆាយប្រធានក្រុមប្រឹក្សាខេត្តលោក កើត សុធា អភិបាលខេត្តប៉ៃលិន ប្រតិភូអបដំណើនិងមន្ត្រីរាជជុំវិញខេត្តជាច្រើននាក់ផងដែរ ។

លោកសេង រ៉ន ប្រធានមន្ទីរសុខាភិបាលចាស់ដែលសុំចូលនិវត្តន៍បានមានប្រសាសន៍ថាមន្ទីរក្រោយខេត្តប៉ៃលិនត្រូវបានធ្វើសមាហរណកម្ម ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រហូតមកដល់បច្ចុប្បន្នគឺមានមន្ទីរពេទ្យបង្អែកចំនួន ០១ កន្លែង មណ្ឌសុខភាពចំនួន ០៦ កន្លែង និងមានបុគ្គលិកសុភាភិបាលចំនួន១៩២ នាក់ (ស្រី ៨៨ នាក់) ។

លោក ម៉ី សំបូរ ប្រធាននាយកដ្ឋានគ្រប់គ្រងបុគ្គលិក នៃក្រសួងសុខាភិបាលបានអានប្រកាសលេខ៧៥៤ សនប ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ របស់ក្រសួងសុខាភិបាលស្តីពីការតែងតាំងមន្ត្រីរាជការ សម្រេចត្រូវបានតែងតាំងលោក អាង នាង ជាប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន ជំនួសលោក សេង រ៉ន ដែលបានស្នើសុំចូលនិវត្តមុនអាយុកំណត់ ។

លោក អាង នាង ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិនដែលទើប បានថ្លែងអំណរគុណចំពោះ ថ្នាក់ដឹកនាំខេត្ត និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល ដែលបានផ្តល់ទំនុកចិត្តលោករូបលោក ដោយបានសម្រេចតែងតាំងរូបលោកជាប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន ។លោកបានប្តេជ្ញាចិត្តគោរព ច្បាប់ និងអនុវត្តតាមគោលនយោបានរបស់រាជរដ្ឋាភិបាល រក្សាសាមគ្គី ឯកភាពផ្ទៃក្នុង ពង្រឹងកិច្ចសហការល្អជាមួយក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងគ្រប់លំដាប់ថ្នាក់ដើម្បីឲ្យការដឹកនាំ និងការគ្រប់គ្រងទទួលបានភាពជោគជ័យ ក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ។

លោក កើត សុធា អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៏ថាលោកជាសុខាភិបាលដែលទើបឡើងចូលកាន់តំណែងថ្មីនេះ ត្រូវដឹកនាំគ្រប់គ្រង់មន្ត្រីបានល្អនិងខិតខំបម្រើប្រជាពលរដ្ឋធ្វើអំពើល្អ រក្សាសាមគ្គីភាពរឹងម៉ាំ ជាពិសេសលើការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព និងតម្លាភាព ។

ឆ្លៀតក្នុងឱកាសនោះ លោកម៉ម ប៉ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងលោក,ឡី ឈិនឆាយប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន,លោក,កើត,សុធា អភិបាលខេត្តប៉ៃលិន,ព្រមទាំងមន្ត្រីតាមមន្ទីរបានចុះទៅសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ដែលកំពង់សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ៕ ស សារ៉េត

...

IMG_0220 IMG_0221 IMG_0222 IMG_0223 IMG_0226 IMG_0228 IMG_0229 IMG_0230 IMG_0231

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print