ខេត្តកំពត ៖ ឥទ្ធិពលស្រាបានធ្វើឲ្យបុរសជាប្តី កើតជាភ្លើងប្រច័ណ្ឌ រហូតដល់ថ្នាក់ ចាប់ចងជើង ចងដៃ វាយធ្វើទារុណកម្មទៅ លើ ប្រពន្ធ និងកូនយ៉ាងព្រៃផ្សែរកទីបំផុតគ្មាន ។
ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧នេះ ឋិតនៅភូមិកោះត្រាច ឃុំស្វាយទង ស្រុកកំពង់ត្រាច ខេត្តកំពត ។
សមត្ថកិច្ចឲ្យដឹងថា ស្ត្រីរងគ្រោះ ជាប្រពន្ធឈ្មោះ ពេជ គិ អាយុ៣៣ឆ្នាំ ធ្លាប់មានប្តីម្តងរួចមកហើយ និងមានកូន២នាក់ រងរបួសពេញផ្ទៃមុខ និងស្នាមខ្សែរឹត.ក ស្នាមខ្សែរឹតកដៃ ទាំងសងខាង ។
សមត្ថកិច្ចឲ្យដឹងទៀតថា មូលហេតុដែលនាំឲ្យមានអំពើហិង្សានេះ បណ្ដាលមកពីប្ដីមកពីផឹកស៊ីស្រវឹង ហើយប្រពន្ធមិននៅផ្ទះ ទើបបង្កជាភ្លើងប្រច័ណ្ឌ ។ ប៉ុន្ដែប្រពន្ធមិននៅផ្ទះព្រោះជាប់រវល់ទៅមើលកូនដែលកំពុងឈឺ ។
ដោយឡែកជនបង្កជាប្ដីដែលមានចិត្តព្រៃផ្សៃឈ្មោះ អួន យន អាយុ៣១ឆ្នាំ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបញ្ជូន មកអធិការស្រុកកំពង់ត្រាច ដើម្បីចាត់ការបន្តតាមនីតិវិធី ៕