បុរសម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីបើកម៉ូតូបុកគ្នាជាមួយរថយន្តបែនដឹកដី

ចែករំលែក៖

កណ្តាល៖ បុរសម្នាក់រងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យក្នុងរាជធានី បន្ទាប់ពីបុរសរូបនេះបើកម៉ូតូបោះពួយយ៉ាងលឿនមិនប្រកាន់ស្តាំជ្រុលទៅបុករថយន្តបែនដឹកដីបើកច្រាស់ទិសគ្នា នៅលើកំណាត់ផ្លូវជាតិលេខ៣ កាលពីវេលាម៉ោង២និង៥០នាទីរំលងអធ្រាត្រថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២៤-២៥ ស្ថិតក្នុងភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

មន្ត្រីនគរបាលចរាចរស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឃឹម ម៉ៅ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិស្វាយទាប ឃុំអង្គពពែល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ1FX-0720 ។ ចំណែកឯរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ប្រភេទបែនដឹកដី ពាក់ស្លាកលេខកំពង់ស្ពឺ 3A-0752 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់ ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូម្នាក់ឯងតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីរាជធានីភ្នំពេញឆ្ពោះទៅខេត្តតាកែវ ។ លុះដល់ចំណុចកើតហេតុក៏ជ្រុលទៅជាមួយរថយន្តបែកដឹកដីបើកច្រាស់ទិសគ្នា បណ្តាលឲ្យដួលបោកទៅលើផ្លូវរងរបួសធ្ងន់ធ្ងរតែម្តង ។

ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ រីឯជនរងគ្រោះត្រូវបានរថយន្តសាមុយដឹក បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ។ ចំណែកឯមធ្យោបាយពាក់ព័ន្ធត្រូវបាន បញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីចាត់ការតាមច្បាប់ ។ មន្ត្រីនគរបាលចរាចរស្រុកកណ្តាលស្ទឹងបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីអ្នកបើកបរម៉ូតូ ប្រើប្រាស់ល្បឿនលឿនដោយខ្វះការប្រុងប្រយ័ត្ន និងមិនប្រកាន់ស្តាំ ៕ ស្អាងជ័យ

...

kdal (2) kdal (8) kdal (6) kdal (3) kdal (1) kdal (4) kdal (7)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print