រថយន្តហាយឡែនឌ័របើកលឿនជ្រុលបុកម៉ូតូពីក្រោយរងរបួសធ្ងន់ម្នាក់ រួចបើករត់បាត់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរបែកមុខបែកមាត់ខណៈកំពុងជិះម៉ូតូតាមផ្លូវហើយត្រូវរថយន្តមួយគ្រឿងបើកមកពីក្រោយក្នុងល្បឿនលឿនបុកពេញទំហឹងហើយបើករត់បាត់ កាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ នៅចំណុចមុខមជ្ឈមណ្ឌលកម្សាន្តវ៉តធឺផាក ផ្លូវសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខក្រុងកែប 1A-0630 បើកតាមផ្លូវខាងលើ ក្នុងទិសដៅពីលិចទៅកើតតែម្នាក់ឯង លុះមកដល់ចំណុចកើតហេតុក៏មានរថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ស មិនចាំស្លាកលេខ បើកមកពីក្រោយក្នុងល្បឿនលឿនជ្រុលបុកម៉ូតូជនរងគ្រោះបណ្ដាលឲ្យរងរបួសបែកក្បាលហូរឈាមស្រោចខ្លួន ចំណែករថយន្តបង្កវិញបានបើករត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានប្រជាពលរដ្ឋនៅម្ដុំនោះជួយលើកដាក់ខាងចញ្ចើមផ្លូវនិងទាក់ទងរថយន្តសង្គ្រោះបន្ទាន់មកដឹកជនរងគ្រោះយកទៅសង្គ្រោះនៅគ្លីនិកឯកជន ចំណែកម៉ូតូត្រូវក្រុមគ្រួសារជនរងគ្រោះមកទទួលទៅផ្ទះវិញ៕ តុង សីហា

...

tong-4 tong-1 tong-3 tong tong-2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print