នគរបាលខណ្ឌដូនពេញឃាត់ខ្លួនជនសង្ស័យម្នាក់​ ពីបទជួញដូរគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញសហការជាមួយកម្លាំងមូលដ្ឋានប៉ុស្តិ៍ផ្សារចាស់ធ្វើការស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាក់ស្តែងដកហូតវត្ថុតាងបានថ្នាំញៀន៣កញ្ចប់តូច កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះលេខ១៤២ ផ្លូវលេខ១១០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះឈ្មោះសុវណ្ណ មករា អាយុ១៨ឆ្នាំ ស្នាក់នៅទីតាំងផ្ទះឃាត់ខ្លួនខាងលើ ។ ចំណែកឯវត្ថុតាងចាប់យកពីជនសង្ស័យមាន៖ ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៣កញ្ចប់តូច, ជញ្ជីងថ្លឹងគ្រឿងញៀន១, ថង់ច្រកគ្រឿងញៀន២ដុំធំ, លុយខ្មែរ២មុឺនរៀល និងទូរស័ព្ទដៃខូច២គ្រឿង ។

មន្រ្តីដដែរ បានបន្តទៀតថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌបានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ផ្សារចាស់បានជិះល្បាតដើម្បីទប់ស្កាត់បទល្មើស ជាក់ស្តែងដែលអាចកើតមានឡើងក្នុងមូលដ្ឋាន លុះជិះមកដល់ចំណុច មុខផ្ទះជនសង្ស័យ ស្រាប់តែប្រទះឃើញសង្ស័យឈ្មោះសុវណ្ណ មករា កំពុងតែឈររ៉េរា ដើម្បីធ្វើសកម្មភាពលក់ថ្នាំញៀន ដោយមានការសង្ស័យក៏ឃាត់ខ្លួន និងឆែកឆេរកឃើញថ្នាំញៀនចំនួន៣កញ្ចប់តូចជាក់ស្តែងដែលលាក់ទុកក្នុងប្រអប់ដាក់ពិល និងដកហូតបានសម្ភារចំនួនទៀតផងដែរ  ។

ក្រោយឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាងត្រូវបានបញ្ជូនទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស ដារ៉ា

IMG_1801

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print