នគរបាលខណ្ឌឫស្សីកែវផ្ទុះអាវុធ២គ្រាប់ចាប់មុខសញ្ញាប្លន់បានម្នាក់តាមដីកាតុលាការ

ចែករំលែក៖

ភ្នំពេញ៖ មុខសញ្ញាក្រុមចោរប្លន់យ៉ាងសកម្ម ក្នុងរាជធានីភ្នំពេញម្នាក់ ដែលសមត្ថកិច្ចកំពុងតាមចាប់តាមដីការបស់តុលាការនោះ ត្រូវបានសមត្ថកិច្ចឡោមព័ទ្ធចាប់ខ្លួនបាន កាលពីវេលាម៉ោង៩និង៣០ នាទីយប់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្នុងផ្ទះមួយល្វែងមួយកន្លែង ក្នុង សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ និងបានរឹបអូសបានកាំភ្លើងខ្លីម៉ាកកា៥៩ មួយដើមផង ។

ជនសង្ស័យដែលចាប់ខ្លួនខាងលើនេះ មានឈ្មោះអេង អារីអាហ្វីន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ-អ៊ិស្លាម មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១ ផ្លូវបេតុង ក្រុម៤ ភូមិ១ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ ។

មន្រ្តីនគរបាលខណ្ឌ ឫស្សីកែវបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងតាមដិកាចាប់ខ្លួនលេខ២៩២ យ ដចន ចុះថ្ងៃទី១២-៥-២០១៦ ចេញដោយលោកម៉េង តូនី ចៅក្រមសាលាដំបូងរាជធានី ដែលជនសង្ស័យជាប់ចោទពីបទលួចមានស្ថានទម្ងន់ទោស ដោយប្រព្រឹត្តអំពើហិង្សា(ប្លន់ប្រដាប់អាវុធ)និងកាន់កាប់អាវុធខុសច្បាប់ ដោយយោងលើមរណៈរបស់ជនរងគ្រោះប្រព្រឹត្តនៅស្ពានអាកាសថ្ងៃទី១៣-១១-២០១៥ ឃាតកម្មគិតទុកជាមុន(ពួនស្ទាក់យកម៉ូតូ)នៅចំណុចផ្លូវលេខ៥៩៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក កាលពីថ្ងៃទី១១-១២-២០១៥ ។

ប្រភពដដែលបានឲ្យដឹងទៀតថា ដោយមានការអនុញ្ញាតពីម្ចាស់ផ្ទះ សមត្ថកិច្ចបាន ឃាត់ខ្លួនជនសង្ស័យខាងលើ ដកហូតវត្ថុតាង កាំភ្លើងខ្លីមួយដើមម៉ាក កា៥៩ លេខEA 3042 ម៉ូតូមួយ គ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ1GE 1709 ជញ្ជីងថ្លឹងគ្រឿងញៀនមួយគ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

ចំពោះសកម្មភាពប្លន់នោះសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើនេះ ជាមុខសញ្ញាប្លន់ប្រដាប់អាវុធ ដែលកាលពីថ្ងៃ១១ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រុមចោរខាងលើ បានបាញ់សម្លាប់ជនរងគ្រោះម្នាក់ ប្លន់យកម៉ូតបានសម្រេច នៅចំណុចផ្លូវ៥៩៨ ជិតសាលាពៅអ៊ុំ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។ រយ:ពេលជាង២ម៉ោងក្រោយមក ដោយរកឃើញថាម៉ូតូជនរងគ្រោះដែលជនសង្ស័យប្លន់យកទៅនោះមានភ្ជាប់នូវប្រព័ន្ធ GPS ទើបកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដេញតាមក្រុមជនសង្ស័យរហូតដល់ភ្នំបាសិតនិងបានបាញ់សម្លាប់ជនសង្ស័យ២នាក់ ដែលបានតដៃជាមួយសមត្ថកិច្ចផងដែរ។

សមត្ថកិច្ចបានឲ្យដឹងថាមុននឹងឈានដល់ការចាប់ខ្លួនបានជនសង្ស័យខាងលើកម្លាំងសមត្ថកិច្ច កំពុងតែជិះល្បាតក្នុងមូលដ្ឋាន ក៏ប្រទះឃើញជនសង្ស័យខាងលើនេះ ជិះម៉ូតូតែម្នាក់ឯងនិង ដោយមានដីកាពីតុលាការ ថែមទាំងសមត្ថកិច្ចស្គាល់ពីភិនភាគជនសង្ស័យផងនោះ ទើបសមត្ថកិច្ចបានហៅជនសង្ស័យឲ្យឈប់ តែជនសង្ស័យខាងលើនេះមិនបានឈប់ទេ តែបែរជាជិះម៉ូតូគេចពីសមត្ថកិច្ចធ្វើឲ្យ សមត្ថកិច្ចជិះម៉ូតូដេញតាម។ពេលនោះ ជនសង្ស័យបានជិះបុកម៉ូតូសមត្ថកិច្ចដែលឈប់ចំពីមុខ បណ្តាលឲ្យដួលម៉ូតូទាំង២គ្រឿង ហើជនសង្ស័យបានជ្រុះកាំភ្លើងខ្លីមួយដើមម៉ាក K59។ ភ្លាមៗនោះសមត្ថកិច្ចបានផ្ទុះអាវុធចំនួន២គ្រាប់ ដើម្បីបាញ់គម្រាមឲ្យជនសង្ស័យប្រគល់ខ្លួន តែធ្វើឲ្យជនសង្ស័យភ័យរត់យកតែរួចខ្លួន រហូតដល់ផ្ទះរបស់គេដែលមានទីតាំង បុរីសន្តិភាព២ ទើបសមត្ថកិច្ចដាក់កម្លាំងឡោមពទ្ធ័ រហូតចាប់ខ្លួនបានជនសង្ស័យខាងលើនេះតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ កសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីចាត់ការតាមច្បាប់៕ អរុណរះ

...

ចោរ២_1 ចោរ៣_2 ចោរ១

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print