បុរសជិះម៉ូតូតាមផ្លូវម្នាក់ឯងដួលសន្លាប់សង្ស័យខ្យល់គបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ខ

ចែករំលែក៖

ភ្មំពេញ៖ បុរសម្នាក់ ខណៈដែលបើកម៉ូតូម្នាក់ឯង ស្រាប់តែដួលសន្លាប់កណ្តាលផ្លូវបង្កភាពភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចកាលពីម៉ោង16និង20នាទីព្រលប់ ថ្ងៃទី14 ខែសីហា ឆ្នាំ2015 នៅចំណុចមុខគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សេនជូរីខេមបូ ឌីវេឡុបមេន ភីអិលស៊ី ផ្លូវមហាវិថីសហព័ន្ធរុស្សីភូមិចុងថ្នល់ខាងលិចសង្កាត់ទឹកថ្លាខណ្ឌសែនសុខ ។

11911554_884763414912053_397124400_n

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា បុរសខាងលើមានឈ្មោះ ឈុន ពេទ្យ អាយុ21ឆ្នាំ មុខរបរជាងកាត់ដេរខោអាវស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមានស្រុកកំណើតភូមិព្រះទៃយា ឃុំធ្លក ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុខណះដែលគាត់ធ្វើដំណើរមកដល់ចំណុចខាងក៍បានឃើញបុរសម្នាក់នោះជិះម៉ូតូម្នាក់ឯងម៉ាកកូនទាពណ៌ផ្ទៃមេឃលាយសពាក់ស្លាកលេខ
កណ្តាល1S-6177 ក្នុងទិសដៅពីពីកើតទៅលិចលុះមកដល់ចំណុចខាង
លើស្រាប់តែបានដួលបណ្តាលអោយសណ្លាប់កណ្តាលផ្លូវម្នាក់ឯងតែម្តង។

ប្រភពបានប្រាប់ទៀតថា ក្រោយហេតុការណ៍កើតឡើង ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវបាននាំគ្នាជួយសែងបុរសខាងលើទៅដាក់លើចិញ្ចើមផ្លូវរួចបានទំនាក់ទំនងហៅសមត្ថកិច្ចមូលដ្ឋានអោយជួយហៅរថយន្តសង្គ្រោះមកដឹងបុរសខាងលើទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះនៅមន្ទីពេទ្យព្រះកុសុមះ។

ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លារងចាំប្រគល់អោយម្ចាស់ពេលក្រោយ ៕

11911858_884763448245383_1189701886_n

11897004_884763441578717_23580225_n

11903430_884763428245385_1926652050_n

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print