អភិបាលស្រុកអន្លង់វែងនាំយកថវិកាអភិបាលខេត្តឧត្តមានជ័យផ្តល់ជូនជនរងគ្រោះ១លានរៀល

ចែករំលែក៖

ភ្នំពេញ៖ អភិបាលស្រុកអន្លង់វែងលោក ហោ ឆាយវីរៈយុទ្ធ តំណាងឲ្យលោក ស ថាវី អភិបាល ខេត្តឧត្តមានជ័យបាននាំយកថវិកាមកចែកផ្តល់ជូនដល់គ្រួសារជនរងគ្រោះដែលស្លាប់នៅក្នុង ហេតុការណ៍ក្រឡាប់រថយន្តក្រុង កាលពីវេលាម៉ោង៩និង០០នាទីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ នៅសង្កាត់ព្រៃស ខណ្ឌដង្កោរាជធានីភ្នំពេញដោយមានការសម្របសម្រួលពីអាជ្ញាធ មូលដ្ឋានជាពិសេសលោក ចេង មុនីរ៉ា​ អភិបាលរងខណ្ឌដង្កោ និងលោក ខាត់ សុខៃ ចៅសង្កាត់ ព្រៃសផងដែរ ។

IMG_1387

ចៅសង្កាត់ព្រៃសលោក ខាត់​ សុខៃ បានបញ្ជាក់ប្រាប់ឲ្យដឹងថា ថ្ងៃនេះអាជ្ញាធរសង្កាត់ មានក្តីសោមនស្សក្រៃលែង ដែលអភិបាលស្រុកអន្លង់វែងតំណាងឲ្យអភិបាលខេត្តឧត្តមានជ័យ នាំយកថវិកាមកផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តកាលពីកន្លងទៅ។

លោកបានបន្តថា ថវិកាដែលបាននាំមក ផ្តល់ជូនគ្រួសាររងគ្រោះដល់លំនៅដ្ឋានសង្កាត់ព្រៃសនាពេលនេះក្នុងគ្រួសារទទួលបាន១លាន រៀល ហើយថវិកាទាំងនេះគឺបានស្តែងចេញពីការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំក៏ដូចជា រាជរដ្ឋាភិបាលផងដែរ ។

អភិបាលស្រុកអន្លង់វែងលោក ហោ ឆាយវីរៈយុទ្ធ បានលើកឡើងថា ជួសមុខឲ្យអភិ បាលខេត្តឧត្តមានជ័យលោក ស ថាវី និងក្រុមប្រឹក្សាស្រុកអន្លង់វែង ជាពិសេសក្នុងនាមនាយ ឧត្តមសេនីយ៍ គន់ គីម​ ប្រធានក្រុមការងារថ្នាក់ជាតិបានជម្រុញឲ្យយើងខិតខំយកចិត្តទុកដាក់ ក្នុងនាមជាអាជ្ញាធរស្រុកចុះជួយសង្គ្រោះដល់ជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុង ហេតុការណ៍គ្រោះថា្នក់ចរាចរណ៍កាលពីកន្លងទៅ។ ជាមួយគ្នានេះផងដែរ លោកអភិបាលស្រុក អន្លង់វែងក៏បានសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះដែលមិនអាចបរិ យាយបាន ព្រោះថាសោកសង្វេគនេះគឺធំធេងណាស់សម្រាប់បងប្អូនពលរដ្ឋយើងដែលរងគ្រោះ ថ្នាក់ចរាចរណ៍នេះ ។

លោកថា បើប្រៀបធៀបនិងជម្ងឺអេដស៍គឺករណីនេះធំណាស់ ហើយតំបន់ អន្លង់វែងនេះគឺជាតំបន់សមារហណកម្មចុងក្រោយរបស់ខ្មែរក្រហម តែទោះបីជាយ៉ាងនេះក្តីបង ប្អូនពលរដ្ឋ និងអាជ្ញាធរស្រុកព្រមទាំងកងកម្លាំងមានសមត្ថកិច្ចខិតខំជួយសង្គ្រោះដល់ជនរង គ្រោះឲ្យអស់ពីសមត្ថភាព​គឺថាជួយបានប៉ុន្មាន ស្លាប់រស់ប៉ុន្មាន។ ដោយការយកចិត្តទុកដាក់ ទើបអាជ្ញាធរខេត្តឲ្យរថយន្តយោធា២គ្រឿងដឹកសាកសពមកដល់លំនៅដ្ឋានសង្កាត់ព្រៃសនេះ តែម្តង ដោយមិនឲ្យបងប្អូនគ្រួសាររងគាត់ពិបាកនោះទេ៕

IMG_1386

IMG_1384

...

ដោយ៖ តាឡឹម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print