លោកលឹមសៀងហេង ប្រគល់អណ្ដូងទឹកស្នប់ដល់គ្រួសារទីទ័លក្រនៅសង្កាត់ព្រៃអង្គុញ

ចែករំលែក៖

ខេត្តស្វាយរៀង៖ អនុប្រធានក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ព្រៃអង្គុញនិងជាប្រធានយុវជនគណបក្សក្រុងបាវិតលោកលឹមសៀងហេង និងក្រុមការងារបានប្រគល់អណ្ដូងទឹកស្នប់ព្រមទាំងសង្ក័សីប្រក់ដំបូលផ្ទះជូនដល់គ្រួសារទីទ័លក្រមួយរស់នៅក្នុង ភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត។ ការប្រគល់អណ្ដូងស្នប់នេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៥ខែសីហាឆ្នាំ២០១៥ ។

អង្ដូង

លោកលឹមសៀងហេង អនុប្រធានក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ព្រៃអង្គុញនិងជាប្រធានយុវជនគណបក្សក្រុងបាវិតបានមានប្រសាសន៏ថា ដោយមានសេចក្ដីរាយការណ៏ពីសមាជិកគណៈបក្សសង្កាត់ ក៏ដូចជាសមាជិកគណៈបក្សភូមិថាមានគ្រួសារទីទ័លក្រមួយគ្រួសារដែលមានឈ្មោះអនកំសត់ អាយុ២៩ឆ្នាំ និងប្រពន្ធឈ្មោះឃុនបៀប អាយុ៣៩ឆ្នាំ ដោយមានកូនក្នុងបន្ទុកចំនួន៣នាក់រស់នៅកណ្ដាលវាលស្រែសូម្បីតែផ្លូវចូលផ្ទះក៏គ្មានផងរីឯខែវស្សាវិញទឹកលិចចូលផ្ទះពិបាករស់នៅ ហើយម្យ៉ាងវិញទៀតគ្រួសារមួយនេះមានការខ្វះខាតយ៉ាងខ្លាំងដោយពុំមានអណ្ដូងទឹក និងបង្គន់អនាម័យប្រើប្រាស់ ទើបរូបលោកផ្ទាល់បានគៀងគររកសប្បុរសជន និងជំណាយថវិការផ្ទាល់ខ្លូនជួយកសាងអណ្ដូងទឹកស្នប់ព្រមទាំងរៀបឥដ្ឋចាក់សាបនេះដែលចំណាយថវិការ១លាន១សែន៥ពាន់រៀល ។

លោកលឹមសៀងហេង បានបន្តទៀតថាក្នុងនាមលោកជាអនុប្រធានក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រៃអង្គុញ និងជាប្រធានយុវជនគណបក្សក្រុងបាវិត គឺតែងតែចុះសួរសុខទុក្ខប្រជាពលរដ្ឋជាពិសេសប្រជាពលរដ្ឋណាដែលជួបការខ្វះខាតខ្លាំងលោកចុះផ្ទាល់ជាមួយក្រុមការងារដើម្បីសួរសុខទុក្ខនាំគ្រឿងឧបភោគបរិភោគថវិការមួយចំនួនក្នុងការជួយរំលែកទុក្ខលំបាក ពោលគឺមិនអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារអត់បាយឡើយ ។

នាឪកាសនោះដែរលោកលឹមសៀងហេង បានធ្វើការផ្ដាំផ្ញើដល់គ្រួសារទីទ័លក្រនេះ ត្រូវចេះថែរក្សាសុខភាពអនាម័យដោយហូបស្អាតផឹកស្អាតនិងរស់នៅស្អាតព្រមទាំងមានការប្រុងប្រយត្ន័ចំពោះកូនៗកុំអោយលេងទឹកនិងពេលមានភ្លៀងខ្យល់ត្រូវរកកន្លែងមានសុវត្ថិភាពដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងជាយថហេតុ ហើយសូមអោយចេះថែរក្សាអណ្ដូងទឹកស្នប់នេះអោយបានយូរអង្វែងផងដែរ។

ក្នុងការប្រគល់អណ្ដូងទឹកស្នប់នេះក៏បាននាំនូវគ្រឿងឧបភោគបរិភោគនិងលោកសាំងសុធីក៏បានឧបត្ថមថវិការចំនួន១០ម៉ីនរៀលផងដែរ ៕

DSCF6474

DSCF6471

 

?????????????

?????????????

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print