ស្ត្រីក្រមុំចាស់ម្នាក់ចង.កសម្លាប់ខ្លួនដោយសារតូចចិត្តមានជំងឺប្រចាំកាយ

ចែករំលែក៖

ខេត្តសៀមរាប៖ ស្រ្តីក្រមុំចាស់ម្នាក់បានសម្រេចចិត្ដចង.កនិងខ្សែនីឡុង​នឹងធ្នឹមផ្ទះ​សម្លាប់ខ្លួនបន្ទាប់​ពីខូច​ចិត្ត​មាន​​ជំងឺប្រចាំកាយនិងរស់នៅគ្មានទីទឹងនិងគ្មានមានកូនចៅជួយថែរក្សា បណ្ដាលអោយមានការភ្ញាក់ផ្អើលដល់​អ្នកភូមិ​ផងដែរ​។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០ព្រឹកថ្ងៃទី១៥ខែសីហាឆ្នាំ២០១៥ក្នុងភូមិកំពង់ថ្កូវ១ ឃុំ​ព​ង់ថ្កូវ ស្រុកក្រ​ឡាញ់ ខេត្តសៀមរាប ។

ចង.ក

អ្នកនៅក្បែជិតខាងបានឲ្យដឹងថា ស្ដ្រីរូបនោះគាត់ជាក្រមុំចាស់ ព្រមទាំងមិនមានកូនចៅមើលថែរ និងមានជំងឺប្រ​ចាំ​កាយ​ផង ទើបធ្វើឲ្យគាត់គិតខ្លីក៏​បានសម្រេច​ចិត្ត​ចង.កសម្លាប់ខ្លួនតែម្តង ដោយមិនមានអ្នកដឹងឡើយ។

លោកវរៈសេនីយ៍ទោ ចាន់ សារ៉េន អធិការនគរបាលស្រុកក្រឡាញ់ បានមានប្រសាសន៍​ឲ្យដឹង​នៅ​ព្រឹកនេះថា ជនរងគ្រោះ​មានឈ្មោះលឿន បុប្ផា ភេទស្រីអាយុ៥២ឆ្នាំ មានមុខរបរជាអ្នលក់​ដូរនៅ​ផ្សា​រកំពង់ថ្កូវ ស្ថានភាព​គ្រួសារ​នៅលីវ។លោកបន្តថា ជនរងគ្រោះទំនងជាតូចចិត្តមានជំងឺប្រចាំកាយ បូករួមទាំងមានការលំបាក​ក្នុង​ការរស់​នៅតែម្នាក់ឯងផងទើបសម្រេចចិត្ដធ្វើអត្ដឃាតខ្លួនឯង ។

លោកបន្ថែមថា ឆ្លងតាមការធ្វើកោសល្យវិ​ច្ច័យសាក​សពពី​សំ​ណាក់សមត្ថកិច្ចជំនាញបានឲ្យដឹងថា ជនរងគ្រោះបានចងក ដោយខ្លួនឯង ហើយមិនមែនជាករណី​អំពើឃាតកម្មនោះទេ ។

បច្ចុប្បន្នសមត្ថកិច្ចបានប្រគល់សពទៅឲ្យក្រុមគ្រសារចាត់ចែងធ្វើបុណ្យតាមប្រពៃណៃ ៕

...

ដោយ៖ ជានិរន្ដរ៍

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print