គណៈកម្មការចម្រុះ ត្រួតពិនិត្យរថយន្តកែច្នៃខុសបច្ចេកទេស ខេត្តបន្ទាយមានជ័យ បន្តត្រួតពិនិត្យទៀត ប៉ុន្តែរងការរិះគន់ពីម្ចាស់រថយន្តថាធ្វើមិនស្មើភាពគ្នា

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ គណៈកម្មការចម្រុះត្រួតពិនិត្យរថយន្តកែច្នៃខុសបច្ចេកទេសខេត្តបន្ទាយមានជ័យ បានបន្តអនុវត្តកិច្ចការងាររបស់ខ្លួនបន្ថែមទៀតលើរថយន្តកែច្នៃខុសបច្ចេកទេស ដឹកទំនិញឆ្លងកាត់ខេត្តបន្ទាយមានជ័យ។ក្រោយពីគណៈកម្មការចម្រុះមួយនេះបានផ្អាកសកម្មភាពមួយរយៈ ដោយមិនដឹងមូលហេតុគ្រាដែលគេមើលឃើញថារថយន្តកែច្នៃខុសបច្ចេកទេសបាននិងកំពុងធ្វើចរាចរណ៍ជាបន្តបន្ទាប់ មិនទាន់ឃើញមានសញ្ញាណាមួយថយ ចុះនៅឡើយនោះទេ ។ ជាពិសេសរថយន្ត ដឹក អង្កាមតទ្រុងមានកម្ពស់ខ្ពស់និងធ្លាក់ អង្កាមរាយប៉ាយពេញថ្នល់ជាតិបង្កឱ្យប៉ះពាល់ដល់បរិស្ថាននិងរំខានដល់អ្នកធ្វើ ដំណើរតាមដងផ្លូវ ។

ការចុះមានវិធានការទៅលើរថយន្ត កែច្នៃខុសបច្ចេកទេសខុសច្បាប់នេះបាន ធ្វើឡើងកាលពីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរី សោភ័ណ ហើយក្រុមគណៈកម្មការចម្រុះ ខេត្តបន្ទាយមានជ័យបានឃាត់រថយន្តកែច្នៃខុសបច្ចេកទេសមួយចំនួនក្នុងនោះក៏មានរថយន្តដឹកអង្កាម១គ្រឿងផងដែរ ។

ការឃាត់រថយន្តកែច្នៃខុសបច្ចេកនេះដែរសមត្ថកិច្ចតម្រូវឲ្យរថយន្តដឹកអង្កាម១គ្រឿងនេះកាត់ទ្រុងចោលនៅនឹងកន្លែង និង រថយន្តខុសបច្ចេកទេសមួយចំនួនទៀត សមត្ថកិច្ចបានអប់រំឱ្យម្ចាស់កាត់ទ្រុងដោយខ្លួនឯងនៅពេលឲ្យត្រឡប់ទៅវិញ ។ ប៉ុន្តែ ខណៈនោះក៏មានប្រតិកម្មយ៉ាងខ្លាំងពីម្ចាស់ រថយន្តដឹកអង្កាមដោយម្ចាស់រថយន្តនេះ បានចោទគណៈកម្មការចម្រុះថា អនុវត្ត ច្បាប់មិនស្មើភាពគ្នា មានរថយន្តដឹកអង្កាមដែលមានម្ចាស់ជាអ្នកធំមួយចំនួន គ្មានវិធាន ការនោះទេ គឺអនុវត្តទៅលើតែរថយន្តរបស់គាត់ប៉ុណ្ណោះហើយរថយន្តដឹកអង្កាមកែច្នៃខុសបច្ចេកទេស មានច្រើនណាស់បើកឆ្លងកាត់សព្វថ្ងៃនេះ។

ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ លោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារណការនិង ដឹកជញ្ជូនខេត្តបានប្រាប់ឱ្យដឹងថា ប្រតិកម្ម ពីម្ចាស់រថយន្តដឹកអង្កាមវាជារឿងធម្មតា ប៉ុន្តែសំខាន់គឺគណៈកម្មការចម្រុះអនុវត្ត ទៅតាមគោលការណ៍ច្បាប់ពីសុវត្ថិភាព ចរាចរណ៍ផ្លូវគោក ។
លោកឱ្យដឹងទៀតថា ពិតមែន ហើយមានរថយន្តដឹកអង្កាមកែច្នៃខុសបច្ចេក ទេសប៉ុន្តែនៅពេលដែលគណៈកម្មការ ចម្រុះចុះបំពេញការងារគឺរថយន្តដឹកអង្កាម ទាំងនោះមិនមកទេ ។ ជួនកាលនៅពេលគណៈកម្មការចម្រុះដកថយទៅវិញទើប រថយន្តដឹកអង្កាមនាំគ្នាធ្វើចរាចរណ៍ដែលបញ្ហានេះធ្វើឱ្យមានការលំបាក ។
សូមបញ្ជាក់ថា រថយន្តកែច្នៃខុសបច្ចេកទេសគឺចាត់ទុកថាជារថយន្តខុសច្បាប់ ដែលជាផ្នែកមួយបង្កឱ្យគ្រោះថ្នាក់ចរាចរណ៍ និងបង្កឱ្យខូចខាតផ្លូវថ្នល់ ដោយរថយន្តដឹក ផ្ទុកលើសទម្ងន់ជាដើម ។ ការអនុវត្តរបស់ គណៈកម្មការចម្រុះកន្លងមកត្រូវគេមើល ឃើញថា អនុវត្តទៅលើរថយន្តរកឃើញថា កែច្នៃខុសបច្ចេកទេសគឺមាន២វិធានការ ។ វិធានការ ទី១-គណៈកម្មការចម្រុះអប់រំនិង ឲ្យម្ចាស់រថយន្តធ្វើកិច្ចសន្យា ហើយតម្រូវ ឱ្យម្ចាស់រថយន្តកាត់ទ្រុងចោលខ្លួនឯងនៅផ្ទះ វិធានការទី២-តម្រូវឱ្យរថយន្តកាត់ទ្រុងចោលនៅនឹងកន្លែងតែម្តង។ប៉ុន្តែវិធានការកាត់ទ្រុងចោលនៅនឹងកន្លែងមានចំនួនតិចតួចប៉ុណ្ណោះភាគច្រើនអនុវត្តលើវិធានការ អប់រំនិងធ្វើកិច្ចសន្យាឱ្យម្ចាស់រថយន្តកែច្នៃ ខុសបច្ចេកទេសយកទៅកាត់ទ្រុងចោល នៅនឹងផ្ទះខ្លួនឯង។ វិធានការនេះក៏ត្រូវគេ មើលឃើញថាមិនសូវមានប្រសិទ្ធភាព នោះទេ រថយន្តទាំងនោះ នៅពេលម្ចាស់យកទៅដល់ផ្ទះវិញគឺគេកម្រនឹងយកទៅ កាត់ទ្រុងណាស់ ។

កន្លងមកសម្តេច តេជោ សែន ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវបទ បញ្ជាឱ្យក្រសួងជំនាញ និងស្ថាប័នពាក់ព័ន្ធត្រូវអនុវត្តឱ្យមាននប្រសិទ្ធភាពទៅលើរថយន្តកែច្នៃខុសបច្ចេកទេស ដើម្បីជាវិធានការទប់ស្កាត់កុំឱ្យមានការដឹកផ្ទុកលើស ទម្ងន់ដែលជាផ្នែកមួយបង្កឱ្យរងការខូចផ្លូវថ្នល់ និងបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ជាដើម ៕ សំ វិច្ឆិកា

...

nkd2 (2) nkd2 (3) nkd2 (1) nkd2 (4)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print