ខេត្តព្រៃវែង ៖ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ លោក ប៉ោ ភក្តិ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកកំពង់ត្របែក និងជាប្រធានក្រុមការងារចុះជួយឃុំគោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែងបានអញ្ជើញ ជាអធិបតីក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារគណៈកម្មាធិការគណបក្ស ឃុំគោខ្ចក អាណត្តិ ទី៣ និងទិសដៅភារកិច្ច អាណត្តិទី៤ (២០១៧-២០២២) ដោយមានសមាស ភាពចូលរួមពីអស់លោក លោកស្រី ជា សមាជិក សមាជិកា គណបក្សស្រុក ឃុំ ភូមិ និងសកម្មជនប្រមាណ១.០០០នាក់ ។
សន្និបាតបក្សនេះ ដើម្បីត្រួតពិនិត្យ វាយតម្លៃលទ្ធផល នៃការអនុវត្តគោល នយោបាយរបស់គណបក្សសម្រាប់ អភិវឌ្ឍន៍ឃុំ រយៈពេល៥ឆ្នាំកន្លងមក និងលើកទិសដៅភារកិច្ចដាក់ចេញនូវ កម្មវិធីនយោបាយរបស់គណៈកម្មាធិ ការគណបក្សឃុំ សម្រាប់អភិវឌ្ឍន៍ ពីឆ្នាំ២០១៧-២០២២ និងដំណើរការបោះឆ្នោតស្ទាបស្ទង់មតិដើម្បីជ្រើសរើស បេក្ខជន ដែលត្រូវឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិ ទី៤ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ ។
លោកប៉ោ ភក្តិ បានលើកឡើងថា ដើម្បីធានាបានសុវត្ថិភាព និងរបៀប រៀបរយនៃដំណើរការ សន្និបាតគណៈកម្មា ធិការគណបក្សឃុំ សូមឲ្យសមាជិក-សមាជិកាទាំងអស់ អនុវត្តឲ្យបានត្រឹមត្រូវ តាមកម្មវិធី និងសេចក្តីប្រកាសផ្សេងៗ របស់សន្និបាត ហើយតាមដានស្តាប់របាយ ការណ៍ និងមុនពេលអនុម័តបញ្ហាផ្សេងៗ សូមយកចិត្តទុកដាក់អនុវត្តឲ្យបានត្រឹម ត្រូវប្រកបដោយប្រសិទ្ធភាព និងគុណ ភាព ៕ ហេង សូរិយា