ក្រុមបាល់ទាត់ខណ្ឌពោធិ៍សែនជ័យសង្ឃឹមឈ្នះក្រុមអាណាចក្របៃតងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

ចែករំលែក៖

ភ្នំពេញ៖ លោក សាំ ដារ៉ាវុធ អ្នកចាត់ការទូទៅរបស់ក្រុមបាល់ទាត់ខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថាក្រុមរបស់លោកបានតៀមរួចរាល់ហើយសម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយក្រុម អាណាចក្របៃតងនារសៀលថ្ងៃទី២២ ខែ មករា ឆ្នាំ២០១៧ នៅទីលានពហុកីឡដ្ឋាន ជាតិ ដោយលោកមានសង្ឃឹមឈ្នះ៧៥ ភាគរយ។ ការអះអាងបែបនេះបានធ្វើឡើង ក្រោយក្រុមខណ្ឌពោធិ៍សែនជ័យលេងឈ្នះក្រុមខេត្តស្វាយរៀងក្នុងលទ្ធផល ២-១ កាលពីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ ២០១៧កន្លងទៅ ។

អ្នកចាត់ការទូទៅរូបនេះបានបញ្ជាក់ថា បើទោះបីក្រុមរបស់លោកបានឈ្នះក្រុមខេត្តស្វាយរៀងក៏ពិតមែន ប៉ុន្តែលទ្ធផលថ្ងៃនេះគឺឈ្នះដោយលំបាកគឺគ្រាប់បាល់ដែលឈ្នះនៅចុងម៉ោង ។ ម្យ៉ាងវិញទៀតកូនក្រុមលោកក៏មានរបួសច្រើនដែរ ខណៈស្វាយ រៀងគឺជាក្រុមខ្លាំងនៅវគ្គ៨ក្រុមចុងក្រោយនេះ ហើយកាលពីឆ្នាំ២០១៥កន្លងទៅក្រុម ខណ្ឌពោធិ៍សែនជ័យធ្លាប់ឈ្នះក្រុមខេត្តស្វាយរៀងក្នុងលទ្ធផល ១-០ ប៉ុណ្ណោះ។ លោកបានបន្តទៀតថា សម្រាប់ការប្រកួត វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនារសៀលថ្ងៃទី២២ ខែមករានេះ គឺមិនមានសង្ឃឹម ឈ្នះ១០០ភាគរយនោះទេ ប៉ុន្តែកាលពីលើកមុនយើងធ្លាប់លេងឈ្នះក្រុមបៃតង ម្តងរួចហើយ ដូច្នេះការប្រកួតវគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រនេះយើងសង្ឃឹមត្រឹមតែ៧៥ភាគរយប៉ុណ្ណោះ។

គួររំលឹកថា ក្រុមអាណាចក្របៃតងគឺជាក្រុមអតីតជើងឯកពានរង្វាន់ Soccer League ឆ្នាំចាស់ ដូច្នេះការប្រកួតរវាងក្រុមទាំង២នារសៀលថ្ងៃទី២២ខែមករានេះ ទំនងជាពិបាកធ្វើការសន្និដ្ឋានចំពោះលទ្ធផលចុងក្រោយថា តើរវាងក្រុមខណ្ឌពោធិ៍ សែនជ័យនឹងក្រុមអាណាចក្របៃតងក្រុមណាមួយ អាចមានវាសនាល្អសម្រាប់ឡើងទៅលេងវគ្គផ្តាច់ព្រ័ត្រគ្រងជើងឯក Soccer League នោះ ៕ សារីម

...

sarim (3) sarim (1) sarim (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print