លោក ដូណាល់ ត្រាំ ចុះហត្ថលេខាបង្អាក់ទាំងស្រុងគោលនយោបាយរបស់លោក អូបាម៉ា

ចែករំលែក៖

នៅថ្ងៃទី២១ ខែមករា ក្រោយពេលលោក ត្រាំ ចូលកាន់តំណែងប្រធានាធិបតីអាមេរិកជាផ្លូវការមក លោកបានចុះហត្ថលេខា ផ្អាកទាំងស្រុងគោលនយោបាយរបស់អតីតប្រធានាធិបតីអូបាម៉ា ។

ក្នុងនោះលោក ត្រាំ បានផ្អាកកម្មវិធីសុខាភិបាលដែលមានឈ្មោះថា  Obamacare ។ កម្មវិធីសុខាភិបាល អូបាម៉ាឃែ គឺជាជោគជ័យរបស់លោក អូបាម៉ា នៅពេលកាន់អំណាច តែពេលនេះត្រូវបានលោក ត្រាំ លុបចោល។ កម្មវិធី អូបាម៉ាឃែ បានជួយដល់ពលរដ្ឋអាមេរិកជាង ២០លាននាក់។ ក្រុមអ្នកឯកទេសបានបញ្ជាក់ថា ការដែលលោក ត្រាំ លុបចោលកម្មវិធីខាងលើអាចបង្កឲ្យមានវិវាទនៅក្នុងសង្គម។

ក្រៅពីនេះលោក ត្រាំ បានប្រកាសថា នឹងដកអាមេរិកចេញពី កិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងទ្វីប TPP ដែលលោក អូបាម៉ា ជាអ្នកបង្កើតឡើងផងដែរ។

ជាមួយគ្នានោះសេតវិមានដែលមានម្ចាស់គ្រប់គ្រងថ្មីបានប្រកាសថា អាមេរិកនឹងមានវិធានការតឹងរុឹងទៅលើប្រទេសណាដែលបំពានកិច្ចព្រមព្រៀងពាណិជ្ជកម្ម ធ្វើឲ្យប៉ះពាល់ដល់ពលករនៅក្នុងទឹកដីអាមេរិក។ ការប្រកាសទាំងនោះសម្តៅទៅលើប្រទេសចិនដែលជាគោលដៅរបស់លោក ត្រាំ តាំងពីពេលឃោសនាបោះឆ្នោតមកម្ល៉េះ។

នៅពេលនេះដែរចិនកំពុងទទួលយកវិធីសាស្ត្រផ្សះផ្សា ចំពោះចំណងមិត្តភាពពាណិជ្ជកម្ម រវាងចិននឹងសហរដ្ឋអាមេរិកត្រឹមតែមួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីថ្មីលោក ដូណាល់ ត្រាំ បានជ្រើសរើសលេខាធិការពាណិជ្ជកម្ម ដែលពិព័រណ៍សេដ្ឋកិច្ចដ៏ធំទី២ របស់ពិភពលោកថា ជាការគាំពារចំពោះប្រទេសជាច្រើនផ្សេងទៀត។

មន្ត្រីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មក្រុងប៉េកាំង លោក ស៊ុន ជីវិន បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលចិនមានបំណងរួមសហការ ជាមួយនឹងរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៏ចំណងមិត្តភាពពាណិជ្ជកម្មដ៏រឹងមាំ។

មន្ត្រីអ្នកនាំពាក្យរូបនោះបានបង្ហាញនូវក្តីសង្ឃឹមថា ការចរចារវាងចិននឹងសហរដ្ឋអាមេរិក អាចដោះស្រាយបញ្ហាចម្រូងចម្រាសនានាបាន។

ក្រៅពីនេះ លោក ត្រាំ បានប្រកាសគម្រោងអភិវឌ្ឍប្រព័ន្ធការពារមីស៊ីល ដើម្បីការពារសហរដ្ឋអាមេរិកទប់ទល់នឹងការវាយប្រហារពីកូរ៉េខាងជើង និងអ៊ីរ៉ង់។

ក្នុងរយៈពេលប៉ុន្មាននាទីនៃពិធីចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក រដ្ឋបាលរបស់លោក ត្រាំ បាននិយាយថា ខ្លួននឹងអភិវឌ្ឍន៍ប្រព័ន្ធការពារមីស៊ីលដែលនេះ ជាផ្នែកមួយនៃយុទ្ធសាស្ត្រក្នុងការកសាងកម្លាំងយោធាឡើងវិញ។

ប៉ុន្តែទោះជាយ៉ាង តាមការចុះផ្សាយរបស់ Sky News បានឲ្យដឹងថា រដ្ឋបាលរបស់លោក ត្រាំ មិនបានផ្តល់នូវសេចក្តីលម្អិតថា តើវាមានភាពខុសប្លែកពីអ្វីដែលកំពុងមានស្ថិតនៅក្រោមការ អភិវឌ្ឍន៏ស្រាប់ទៅហើយនឹងត្រូវចំណាយថវិកាប៉ុណ្ណា ឬក៏ត្រូវចំណាយបែបណានោះទេ។

នៅពេលចូលកាន់តំណែង គឺមានការតវាបង្ករទៅជាអំពើហិង្សា ហើយនៅតាមដងផ្លូវឯទៀតក្នុងរដ្ឋធានីវ៉ាស៊ីនតោន ក្រុមអ្នកតវ៉ាជាច្រើន បាននាំគ្នាដើរ និងលើកបដា ដែលសរសេរថា “Fake President ប្រធានាធិបតីក្លែងក្លាយ” ព្រមទាំងស្នើឲ្យលោក ប្រធានាធិបតី ត្រាំ ចេញពីតំណែងទៀតផង។

នៅទីបំផុតក្រុមបាតុករដែលមានអ្នកខ្លះបិទមុខដូចប៉ូលិសខ្លាហោះផងដែរ បានប្រើអំពើហិង្សាកម្ទេចរបស់របរសាធារណៈ ដូចជាវាយកម្ទេចធុងសំរាម មុនទៅដល់ការប្រើប្រាស់អំពើហិង្សារទ្រង់ទ្រាយ និងឈានទៅដល់ការប៉ះទង្គិចគ្នាជាមួយសមត្ថកិច្ច។

ក្រោយលោក ត្រាំ ឡើងកាន់តំណែង ដោយមានការកែប្រែភ្លាមៗនោះ បានធ្វើឲ្យប្រទេសជាច្រើននៅជុំវិញពិភពលោកបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ដែលអាចធ្វើឲ្យស្ថានការណ៍ពិភពលោកប្រែប្រួលគ្រប់ពេលវេលា៕

trump (3) trump (1) trump (2)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print