ក្រុមហ៊ុនហាយប្រ៊ីដ ទទួលបានអាជ្ញាប័ណ្ណភាស៊ីអនាម័យ ត្រូវអ្នកភូមិរិះគន់ថាមិនកើបសំរាម

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរបានរិះគន់ក្រុមហ៊ុនហាយ ប៊្រីដ ភាស៊ីអនាម័យ ដែលទទួលបានអាជ្ញាប័ណ្ណប្រមូលសំរាមនៅក្រុងបាវិតថា គ្មានការទទួលខុសត្រូវដោយទុកសំរាមចោលបង្អួតភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលធ្វើដំណើរតាមដងផ្លូវជាតិលេខ១ឆ្លងកាត់ក្រុងបាវិតឃើញតែគំនរសំរាមនិងថង់ ប្លាស្ទីកតាមដងផ្លូវក៏ដូចជានិងចិញ្ចើមផ្លូវ ក្នុងទឹកជះក្លិនស្អុយអសោចិ៍ស្ទើរដក ដង្ហើមមិនបាន ។

ទាក់ទិនករណីគំនរសំរាមតាមដងផ្លូវ នេះដែរ លោកសេង សិលា អភិបាលនៃ គណៈអភិបាលក្រុងបាវិតបានឲ្យដឹងថា ការអនុវត្តគោលនយោបាយទីក្រុងស្អាត នេះគឺរដ្ឋាបាលក្រុងបាវិតទទួលបន្ទុកសំរាម២ប្រភេទគឺសំរាមកាកសំណល់តាមផ្ទះបាយនិងសំរាមសាធារណៈ ដោយរាជរដ្ឋាភិបាលបានធ្វើប្រតិភូកម្មមកឲ្យក្រុង/ស្រុក ធ្វើ ដោយខ្លួនឯងឬជួលក្រុមហ៊ុនម៉ៅការដោយ រដ្ឋមានគោលការណ៍លទ្ធកម្មដេញថ្លៃ ។ ក៏ប៉ុន្តែគ្មានក្រុមហ៊ុនណាក្រៅពីក្រុមហ៊ុនហាយ ប៊្រីដភាស៊ីអនាម័យបានមកដាក់ពាក្យ ប្រកួតប្រជែងដេញថ្លៃឡើយដោយសារ គ្មានទីលានចាក់សំរាម ។

ចំណែកក្រុមហ៊ុនហាយប៊្រីដ GABAGE CO .LTD ទទួលបានអាជ្ញាប័ណ្ណពីក្រសួងបរិស្ថានក្នុងការប្រមូលកាកសំណល់សំរាមមាន៣ប្រភេទគឺ៖១-កាកសំណល់រោង ចក្រ ២-កាកសំណល់ផ្ទះបាយ និង៣- អេតចាយ នៅក្នុងរដ្ឋបាលក្រុងបាវិត លោក បន្តទៀតថា ដោយគ្មានក្រុមហ៊ុនផ្សេងមកប្រកួតប្រជែងដេញថ្លៃលទ្ធកម្មប្រមូលសំរាមផ្ទះបាយប្រជាពលរដ្ឋនិងសំរាមសាធារណៈ រដ្ឋបាលក្រុងបាវិតបានសម្រេចប្រគល់ឲ្យក្រុមហ៊ុនហាយប៊្រីដភាស៊ីអនាម័យ ជា អ្នកទទួលម៉ៅការក្នុងឆ្នាំ២០១៦ ក្រោមការគាំទ្រថវិកាពីក្រសួងបរិស្ថាន ចំនួន២៥៦ លានរៀល ហើយបានបញ្ចប់គម្រោង នៅថ្ងៃទី៣១ ខែធ្នូឆ្នាំ២០១៦កន្លងទៅទើប បណ្តាលឲ្យមានបញ្ហាកកស្ទះសំរាមដូច្នេះ ។ លោកសេង សិលាបន្តទៀតថា បញ្ហាកកស្ទះ សំរាមប្រមូលមិនទាន់កាលពីឆ្នាំ២០១៦ គឺមានកត្តាពីរ ទី១រដូវវស្សា មានភ្លៀងច្រើន ពិបាកផ្លូវរថយន្តដឹកសំរាមចូលទៅទីលាន ចាក់សំរាមអត់រួច និងមានការរំខានពីប្រជា ពលរដ្ឋរស់នៅជិតទីលានចាក់សំរាមធ្វើ ការតវ៉ាកាត់ផ្តាច់ផ្លូវមិនឲ្យរថយន្តដឹក សំរាមចូលទៅទីលានចាក់សំរាម និងទី២ រថយន្តខូចហើយក្រុមហ៊ុនមានតែរថយន្ត ដឹកសំរាម២គ្រឿង ពេលខូចបណ្តាលឲ្យកកស្ទះតែម្តង។បញ្ហាប្រឈមសំរាមផ្ទះបាយ មានការលំបាកទី១- ប្រជាពលរដ្ឋមិន ចូលរួមបង់ថ្លៃសេវា ទី២-ប្រជាពលរដ្ឋមិនព្រមវេចខ្ចប់សំរាមតាមប្រភេទសំរាម ទី៣-ប្រជាពលរដ្ឋបោះសំរាមចោលក្រៅធុង សំរាម ។ សំរាមសាធារណៈ គឺទី១-ក្រុម អាជីវករលក់ដូរតាមមុខរោងចក្រមិនចូល រួមថែទាំនិងសម្អាតកន្លែងលក់ដូរ ។ទី២-កម្មករកម្មការិនីមិនចូលរួមថែរក្សាអនាម័យ បោះថង់ផ្លាស្ទីកចោលក្រៅធុងបណ្តាល ឲ្យហើរពាសវាលពាសកាលតាមដងផ្លូវ ខាងមុខរោងចក្រ ទី៣-ក្រុមហ៊ុនទៅប្រមូល តាមកាស៊ីណូមុន រយៈពេល២ថ្ងៃទើបមកប្រមូលសំរាមតាមដងផ្លូវបណ្តាលឲ្យ មានការកកស្ទះបែបនេះ ។

លោក អភិបាលក្រុង បាវិតក៏បានសំណូមពរសុំឲ្យក្រសួងបរិស្ថានបន្តគាំទ្រគម្រោងថវិកានៅឆ្នាំ២០១៧នេះទៀតនិងសូមអំពាវនាវដល់កម្មករកម្មការនី សូមមេត្តាជួយចូលរួម សម្អាតអនាម័យបរិស្ថានទាំងអស់គ្នា “បរិស្ថានស្អាតអនា ម័យល្អនាំមកសុខុមាល ភាពសង្គម ។ ករណីក្រុមហ៊ុនហាយប៊្រីដ ភាស៊ីអនាម័យ GABAGE CO.LTD អ្នក យកព័ត៌មាននគរ វត្តមិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេនៅថ្ងៃទី២០ ខែមករា ព្រោះមិនមានលេខទូរស័ព្ទ ៕ យឹម សុថាន

...

IMG-20170119-WA0090 IMG-20170119-WA0092 IMG-20170119-WA0091

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print