ចេញពីក្លឹបជិះទៅផ្ទះត្រូវជនសង្ស័យមួយក្រុមដេញកាប់ប្លន់យកម៉ូតូនិចមួយគ្រឿងគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ៖ យុវជនមួយក្រុមមានគ្នាជិត២០នាក់ ជិះម៉ូតូជិត១០គ្រឿង នាំគ្នាជិះម៉ូតូចេញពីរាំលេងបំណងទៅផ្ទះត្រូវជនសង្ស័យ មានជិត២០នាក់ ជិះម៉ូតូិត១០គ្រឿង ប្រដាប់ដោយដាវសាំម៉ូរ៉ៃ ហើយដេញកាប់ប្លន់តាំងពីចំណុចមុខវត្តតាំងក្រសាំង រហូតមកដល់មុខវត្តវិហារខួន ទើបតាមទាន់ជនរងគ្រោះ ធ្វើអោយជនរងគ្រោះភ័យប្តូលម៉ូតូហើយរត់គេចខ្លួន ត្រូវជនសង្ស័យលើកម៉ូតូជិះគេចខ្លួនបាត់ ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ រហូតមកដល់វេលាម៉ោង១០ព្រឹក ទើបជនរងគ្រោះនាំគ្នាមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅ ហើយម៉ូតូដែលត្រូវជនសង្ស័យកាប់ប្លន់យកទៅបត់នោះម៉ាកនិច ពាក់ស្លាកលេខ ភ្នំពេញ FU 6816 ជាកម្មសិទ្ធិរបស់ឈ្មោះ សិន សៅ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបធ្វើការរោងចក្រ ស្នាក់នៅសង្កាត់កបូល ខណ្ដពោធិ៍សែនជ័យ មានស្រុកកំណើតភូមិស្រង់ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ ហើយបានអោយប្អូនស្រីឈ្មោះសិនចាន់ ភេទស្រី អាយុ១៨ ឆ្នាំ មុខរបធ្វើការោងចក្រយកទៅជិះដើរលេង។

តាមសំដីជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុ រួបគេ និងបក្ខពួកជិត២០នាក់ជិះម៉ូតូជិត១០គ្រឿង ដែលទើបនឹងនាំគ្នាចេញពីរាំលេងនៅក្លឹបនៅម្តុំអ៊ែតវូត ដោយបំណងត្រឡប់ទៅផ្ទះនៅសង្កាត់កំបូល ខណៈមកដល់ចំណុចមុខក្លោងទ្វាវត្តតាំងក្រសាំង ក៏មានជនសង្ស័យមួយក្រុុមមានគ្នាជិត២០នាក់ដែរ ដោយប្រដាប់ដោយដាវសាំម៉ូរ៉ៃ បានធ្វើសកម្មភាពដេញកាប់ពួកគេ ហើយក៏ដោយមានការភ័យពេក ទើបនាំគ្នាជិះម៉ូតូរត់មានម៉ូតូខ្លះទៅមុនបាត់ដោយសល់ម៉ូតូនិចមួយគ្រឿង ហើយបានដួលម៉ូតូ ទើបក្រុមជនសង្ស័យលើកយកទៅបាត់។

ក្រោយពេលកើតហេតុ ជនរងគ្រោះបាននាំគ្នាទៅផ្ទះអស់លុះព្រឹកឡើងវេលាម៉ោង១០ព្រឹក ទើបនាំគ្នាទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅដើម្បីងាយស្រួលកំណត់មុខសញ្ញា ៕ សុខាសែនជ័យ

...

image1 image2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print