ចាប់អតីតសង្ឃម្នាក់ បោកប្រាស់លុយ១៨ម៉ឺនដុល្លារ ពីស្រី្តមានមុខមាត់ម្នាក់រឿងវត្ថុស័ក្តិសិទ្ធិធ្វើពីសំរឹទ្ធ

ចែករំលែក៖

ភ្នំពេញ ៖ អតីតសង្ឃម្នាក់ ត្រូវបាននគរ បាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ខ្លួនរួចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃ១៩ ខែមករា ឆ្នាំ២០១៧ ពាក់ព័ន្ធករណីឆបោកប្រាក់១៨ម៉ឺនដុល្លារ តាមរូបភាពយកគំនូររូបថតព្រះគណេស ធ្វើការបញ្ចុះបញ្ចូលលើលោកស្រីមានមុខ មាត់ម្នាក់ដោយកុហកថា ជាវត្ថុស័ក្តិសិទ្ធិ អាចជួយការពារបានរាប់រយរាប់ពាន់ជំពូក ដោយគ្រាន់តែយកទៅដាក់តម្កល់ក្នុង លំនៅឋាន ។

មន្ត្រីនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានឲ្យដឹងថា អតីតសង្ឃឈ្មោះ កែវ កល្យាណ អាយុ៣៨ឆ្នាំ បួសនៅវត្ត អាស្រម ឧត្តមព្រៃមាន ឃុំត្រពាំងវែង ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល ។ កាលពី ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ ឈ្មោះ កែវ កល្យាណបានប្រើល្បិចទៅបញ្ចុះបញ្ចូលលោកស្រីម្នាក់ អាយុ៤៨ឆ្នាំឲ្យទិញលោហៈ ធាតុធ្វើអំពីសំរឹទ្ធតម្លៃ១៨ម៉ឺនដុល្លារ ដែល ជាវត្ថុស័ក្តិសិទ្ធិយកទៅទុក ក្នុងលំនៅឋាន ឲ្យត្រជាក់ត្រជំដើម្បីជួយការពារ និងថែរក្សា អាយុជីវិត ព្រមទាំងជួយដល់ការប្រកបមុខរបររកស៊ីឲ្យមាសប្រាក់ហូរចូលទៀតផង ។
មន្ត្រីនគរបាលបានឲ្យដឹងទៀតថា ក្រោយ មកជនសង្ស័យបានតម្រូវឲ្យជនរងគ្រោះ ផ្ទេរប្រាក់ចូលក្នុងគណនីធនាគាររបស់គេ តាមរយៈធនាគារ អេស៊ីលីដា និងបានសន្យា ប្រគល់លោហធាតុសំរឹទ្ធនោះនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ ។

ដោយមានការជឿទុកចិត្ត ជនរងគ្រោះ បានបញ្ជូនទឹកប្រាក់គ្រប់ចំនួនទៅក្នុង គណនីធនាគារជនសង្ស័យតាមរយៈធនាគារអេស៊ីលីដា នៅម្តុំអង់តែនទួលគោក ខណ្ឌទួលគោក រាជធានីភ្នំពេញ ស្រាប់ តែឈ្មោះ កែវ កល្យាណ បានទៅដកប្រាក់ ពីគណនីធនាគារទាំងអស់រួចគេចខ្លួនបាត់ព្រមទាំងបិទទូរស័ព្ទចោលទៀត ។ លុះនៅ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ទើបនគរបាលក្រសួងមហាផ្ទៃចាប់ខ្លួនតែម្តង ។
ក្រោយឃាត់ខ្លួនជនសង្ស័យបានសារ ភាពថា ខ្លួនពិតជាបានយកប្រាក់ពីជនរង គ្រោះមែនតាមរយៈបង្ហាញរូបថតជារូបគំនូរព្រះគណេសថាជាវត្ថុស័ក្តិសិទ្ធិ ដើម្បីបញ្ចុះបញ្ចូលបោកយកប្រាក់១៨ម៉ឺនដុល្លារ ៕ ប្រាថ្នា

...

pratna (2) pratna (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print