វិភាគព័ត៌មានអន្តរជាតិ៖ ថៃប្តេជ្ញាផ្សះផ្សាវិវាទនយោបាយនិងបញ្ចប់ការធ្វើរដ្ឋប្រហារ

ចែករំលែក៖

រដ្ឋាភិបាលយោធាថៃបានប្រកាសបង្កើត គណៈកម្មាធិការផ្សះផ្សាវិវាទនយោបាយ របស់បណ្តាគណបក្សនៅមុនពេលបោះឆ្នោត។ សមាសភាពអ្នកចូលរួមនោះមានមន្ត្រីយោធា និងអ្នកឯកទេសព្រមទាំង តំណាងគណបក្សនានាចូលរួម។

លោកឧត្តមសេនីន៍ Chaichan Changmongkol ជាបុគ្គលដែលរដ្ឋាភិបាលយោធាថៃតែងតាំង ឲ្យធ្វើជាប្រធានគណៈកម្មាធិការផ្សះផ្សារវាងនយោបាយបានប្រកាសនៅថ្ងៃទី២០ ខែមករា ថា នឹងមានការចូលរួមពីគ្រប់ស្ថាប័នទាំងយោធានិងស៊ីវិល។

សកម្មភាពខាងលើជាការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដើម្បីបញ្ចប់វិវាទនយោបាយ គ្មានទីបញ្ចប់និងបញ្ចប់សកម្មភាពធ្វើរដ្ឋប្រហារ ។

កន្លងមកថ្មីៗមេបញ្ជាការកងទ័ពជើងគោកថៃនាយឧត្តមសេនីយ៍ Cha lermchai Sitthisat បានប្រកាសថា «នឹងមិនមានការធ្វើរដ្ឋប្រហារណាមួយផ្សេងទៀតកើតឡើង នៅក្នុងប្រទេសថៃយើងទៀតទេ»។

ការសន្យាខាងលើរបស់មេទ័ពថៃកើត ឡើងក្នុងពេលដែលថៃកំពុងតែរង់ចាំការបោះឆ្នោតជាសកលជ្រើសរើសមេដឹកនាំថ្មី នៅចុងឆ្នាំនេះ។
មេទ័ពខាងលើបានបញ្ជាក់ថា នឹងមិនមានការធ្វើរដ្ឋប្រហារណាមួយកើតឡើងទៀតឡើយ ហើយក៏មិនមានមូលហេតុអ្វីដែលត្រូវធ្វើរដ្ឋប្រហារទៀតដែរ។ យើងបាន ទទួលបទពិសោធន៍ពីអ្វីដែលបានកើតឡើង ក្នុងអតីតកាលរួចអស់ហើយ។

សារព័ត៌មានបាងកកប៉ុស្តិ៍បានដកស្រង់ សម្តីលោក lermchai Sitthisat បញ្ជាក់ ថា «បើទោះបីពលរដ្ឋថៃបានបោះឆ្នោតជ្រើសរើសអ្នកណាធ្វើជាមេដឹកនាំក៏យោធានៅខាងក្រៅនយោបាយនោះដែរ ក្រោយពេល បោះឆ្នោតបានធ្វើឡើងមនុស្សគ្រប់រូប ត្រូវតែទទួលយកច្បាប់ ហើយយោធា នឹងមិនច្រានចោលលទ្ធផលបោះឆ្នោតនោះ ឡើយ»។

ការប្រកាសរបស់មេទ័ពជើងគោកថៃកើតឡើងធ្វើឲ្យពលរដ្ឋថៃព្រួយបារម្ភខ្លាំងជាងមុន។ ដោយសារតែកាលពីឆ្នាំ២០១៤ ក្រោយពេលមេទ័ពជើងគោកបានសន្យា ថា នឹងមិនធ្វើរដ្ឋប្រហារឡើយ ប៉ុន្តែប៉ុន្មាន ថ្ងៃក្រោយមកអតីតនាយករដ្ឋមន្ត្រីយីង ឡាក់ ត្រូវបានផ្តួលរំលំដោយយោធា។

តើពេលណាទើបថៃដើរដល់គោលដៅជាប្រទេសដែលមានស្ថិរភាពនយោបាយសេដ្ឋកិច្ច និងជាប្រទេសគំរូនៅក្នុងតំបន់ អាស៊ីភាគអាគ្នេយ៍?

ការធ្វើរដ្ឋប្រហារយោធាទី១៩នៅ ប្រទេសថៃដែលបានកើតឡើងនៅវេលា ម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ បានបង្ហាញជាថ្មីម្ដង ទៀតឱ្យឃើញថា ទាហានថៃជាកម្លាំងដែល មិនអាចបែងចែកកាត់ផ្ដាច់ចេញពីឆាកនយោបាយថៃនោះឡើយ បើទោះបីថៃមាន ជំហានវិជ្ជមានរីកចម្រើនក្នុងរបបប្រជាធិបតេយ្យក៏ដោយ។ បើទោះបីបែបណាក្ដីថៃនៅតែស្ថិតក្នុងប្រទេសដែលមានកម្លាំងយោធាជាអាទិភាពដដែល។

ការសម្រេចធ្វើរដ្ឋប្រហារលើកទី១៩ របស់យោធាថៃក្នុងគោលដៅពង្រឹងឥទ្ធិ ពលរបស់យោធានៅក្នុងឆាកនយោបាយ និងរៀបចំសណ្ដាប់ធ្នាប់គ្រប់គ្រងដឹកនាំ ប្រទេសជាតិរៀបចំសណ្ដាប់ធ្នាប់ឡើងវិញ។

ការធ្វើរដ្ឋប្រហាររបស់យោធាថៃក្នុងគោលដៅបំពេញទៅតាមតម្រូវការរបស់ ប្រជាពលរដ្ឋថៃ។ នៅពេលដែលមានវិវាទ នយោបាយយោធាតែងតែប្រកាសថា នឹង មិនលូកដៃទៀតនោះឡើយ ប៉ុន្ដែដោយមិន អាចរកដំណោះស្រាយឃើញទើបសម្រេចជ្រៀតជ្រែកក្នុងគោលបំណងរក្សាសន្ដិ សុខសណ្ដាប់ធ្នាប់ឡើងវិញ ចៀសវាងទុក ឱ្យស្ថានការណ៍កាន់តែអាក្រក់ពីមួយថ្ងៃទៅមួយថ្ងៃ។

បើទោះបីការធ្វើរដ្ឋប្រហារនោះទទួល រងការថ្កោលទោសយ៉ាងខ្លាំងពីប្រជាពល រដ្ឋមួយចំនួនធំពិសេសក្រុមអ្នកគាំទ្រគណ បក្សភឿថៃ ប៉ុន្តែការធ្វើរដ្ឋប្រហារនេះជា ជម្រើស តែមួយគត់ដែលអាចជួយប្រទេស ថៃឱ្យប្រសើរឡើងវិញ។

អ្នកនយោបាយថៃក៏បានឯកភាពទៅ នឹងការធ្វើរដ្ឋប្រហារខាងលើនៅពេលដែល គោលនយោបាយរបស់ខ្លួនមិនជោគជ័យគឺជាប់គាំងទ្រឹងនៅមួយកន្លែងទាំងនោះ ហើយធ្វើឱ្យអ្នកនយោបាយថៃត្រូវទទួល យកនូវការចាប់ផ្ដើមលេងសាជាថ្មីក្រោមការរៀបចំធ្វើអាជ្ញាកណ្ដាលរបស់កម្លាំង យោធា (ក្ដារអុកដែលមិនមានការចាញ់ ឈ្នះចាំបាច់ត្រូវតែរៀបកូនលេងសាជា ថ្មី)។

អ្នកនយោបាយថៃរួមទាំងនាយករដ្ឋ មន្ដ្រីផងដែរមិនមានសិទ្ធិទាំងស្រុងទៅ លើកម្លាំងយោធានោះឡើយទាំងនោះជា ការងាយស្រួលសម្រាប់រដ្ឋប្រហារ។ ដូច ការធ្វើរដ្ឋប្រហារលើកទី១៨-១៧ និងរដ្ឋ ប្រហារមុនៗអ្នកនយោបាយទាំងអស់ បើ ចង់ប្រឡូកនយោបាយទៀតគឺត្រូវតែរៀបក្បួនចុះឈ្មោះប្រកួតសាជាថ្មីដោយនយោបាយចាស់ៗទាំងអស់ត្រូវលុបចោលទាំងស្រុង។ ទាំងនោះបានប្រែក្លាយទៅជាទម្លាប់ មួយនៅក្នុងប្រទេសថៃដែលបានកើតឡើង តាំងពីឆ្នាំ១៩៣២មកម្លេ៉ះមិនមែនទើបតែមានពេលនេះទេ។

ក្រុមអ្នកគាំទ្ររដ្ឋាភិបាលមិនសប្បាយចិត្ដទៅនឹងសកម្មភាពខាងលើនោះឡើយ ដោយសារតែខាងរដ្ឋាភិបាលនៅមានកូនច្រើន ហេតុអ្វីចាំបាច់ត្រូវរៀបលេងជាថ្មីពី ចំណុចចាប់ផ្ដើមទាំងនោះអយុត្ដិធម៌ចំពោះរដ្ឋាភិបាល។ ចំណែកក្រុមប្រឆាំងវិញដែល ចាញ់ប្រៀបទៅហើយនោះពោលគឺបរា ជ័យទាំងស្រុងបានអបអរសាទរនូវអ្វីដែលកម្លាំងយោធាបានធ្វើគឺឱ្យរៀបចំសាជាថ្មីជារឿងដែលក្រុមប្រឆាំងចង់បាន។

ក្រោយការប្រកាសរដ្ឋប្រហារមេដឹកនាំក្រុមប្រឆាំងថៃលោក ស៊ូថេប ថឿកសូ បាន បានប្រកាសពីអារម្មណ៍សប្បាយរីករាយ ទទួលយកនូវសកម្មភាពទាំងនោះជាការ ខិតខំហាលភ្លៀងហាលថ្ងៃជាច្រើនខែរបស់ លោក។

ច្បាប់នៅក្នុងប្រទេសថៃមួយចំនួន រក្សាទុកនៅដដែលដូចជាការតែងតាំង នាយករដ្ឋមន្ដ្រី និងគណៈរដ្ឋមន្ដ្រីមិនឆ្លង កាត់ការបោះឆ្នោតនៅពេលប្រទេសជាតិ មានវិវាទ។ នៅពេលនេះថៃមិនមានរដ្ឋធម្មនុញ្ញទៀតឡើយ បើទោះបីរដ្ឋធម្មនុញ្ញត្រូវបានសរសេរឡើងដោយកម្លាំងទាហានធ្វើរដ្ឋប្រហារក្នុងឆ្នាំ២០០៦ ដោយឱ្យភាគីពាក់ ព័ន្ធក្នុងឆាកនយោបាយគោរពរយៈពេល ៧ឆ្នាំកន្លងមក។ រដ្ឋធម្មនុញ្ញទាំងនោះនឹង ត្រូវរលាយ ហើយរដ្ឋធម្មនុញ្ញថ្មីបានបង្កើតឡើងសម្រាប់អ្នកនយោបាយថ្មីដែលចាប់ផ្ដើមពីដំបូងដើម្បីអនុវត្ដបន្ដទៀត។

គួរបញ្ជាក់ផងដែរថា រាល់ពេលមានរដ្ឋប្រហាររដ្ឋធម្មនុញ្ញត្រូវតែបានកែប្រែសម្រាប់ ការប្រកួតថ្មីចៀសវាងជាប់គាំងដូចពេល មុនៗ។ ប៉ុន្ដែរឿងរ៉ាវកន្លងមកបានកើតឡើង ជាច្រំដែលបើទោះបីផ្លាស់ប្ដូរប៉ុនណាក៏ មិនអាចគេចផុតពីវិបត្ដិហើយយោធាចូល រួមធ្វើរដ្ឋប្រហារនោះដែរ។

អ្នកនយោបាយចាស់ៗរបស់ប្រទេស ថៃដែលមានបទពិសោធន៍ពេញលេញក្នុងការដឹកនាំប្រទេសជាតិឆ្ពោះទៅរកការរីក ចម្រើនបានបង្ហាញពីអារម្មណ៍ធុញថប់យ៉ាង ខ្លាំងក្នុងឆាកនយោបាយថៃនៅពេលដែលនយោបាយរបស់ខ្លួនជិតដល់គោលដៅត្រូវ បង្ខំឱ្យវិលត្រឡប់មកពីចំណុចចាប់ផ្ដើមទៅវិញ។ សកម្មភាពបែបនេះតើពេលណា ទើបថៃដើរដល់គោលដៅជាប្រទេសដែលមានស្ថិរភាពនយោបាយសេដ្ឋកិច្ច និង ជាប្រទេសគំរូនៅក្នុងតំបន់អាស៊ីភាគអា គ្នេយ៍?៕

thai (1) thai (2)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print