ខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ចុះបង្ក្រាបទីតាំងអារច្រៀកឈើ២កន្លែង រឹបអូសរណារថាស២គ្រឿងឈើមូល១២កំណាត់និងសត្វប្រវឹក២៥ក្បាល

ចែករំលែក៖

ខេត្តកំពង់ធំ ៖ លោកនាយខណ្ឌរដ្ឋបាល ព្រៃឈើកំពង់ធំ សហការជាមួយគណៈ បញ្ជាការឯកភាពស្រុកសន្ទុក ព្រមទាំង រដ្ឋបាលព្រៃឈើកំពង់ថ្ម បើកយុទ្ធនាការ បង្ក្រាបទីតាំងអារច្រៀកឈើ២កន្លែងកាល ពីរសៀលថ្ងៃទី១៩និងថ្ងៃទី២០ខែមករា ឆ្នាំ២០១៧ ស្ថិតនៅភូមិផ្លុង ឃុំទីពោធិ៍ ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយរឹបអូសបានរណារថាសចំនួន២គ្រឿង ឈើមូលចំនួន ១២កំណាត់ ព្រមទាំងសត្វប្រវឹកចំនួន២៥ ក្បាល ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ បានឲ្យដឹងថាក្រោយពីទទួលបានសេចក្តីរាយការណ៌១ថាមានទីតាំង អារច្រៀកឈើ នៅចំណុចខាងលើនេះទើបសមត្ថកិច្ចមូលដ្ឋាននិងគណៈបញ្ជាការឯកភាពស្រុកសន្ទុក បានសហការជាមួយមន្ត្រីជំនាញដឹកនាំដោយលោក តឹប ញាតា នាយខណ្ឌរដ្ឋ បាលព្រៃឈើកំពង់ធំ ចុះដល់ទីតាំងនេះ តែម្តង ។ ពេលចុះបង្ក្រាបកម្លាំងប្រមូលបានឈើមូលចំនួន១២ កំណាត់ ព្រមទាំងរុះរើទីតាំងអារច្រៀកឈើទាំង២កន្លែង និង រឹបអូសម៉ាស៊ីនរណារថាស២គ្រឿងយក ទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើកំពង់ ថ្មទាំងយប់ដើម្បីចាត់ការតាមច្បាប់ ។

មន្ត្រីចុះបង្ក្រាបបានឲ្យដឹងថា នៅពេលចុះបង្ក្រាបទីតាំងអារច្រៀកឈើនេះកម្លាំង បានប្រទះឃើញឈ្មួញដឹកសត្វប្រវឹកតាម ម៉ូតូ ហើយពេលឃើញកម្លាំងសមត្ថកិច្ច គេ ក៏ទម្លាក់ចោលទាំងស្បោងដែលមានចំនួន ២៥ក្បាល ។
មន្ត្រីខាងលើបានបញ្ជាក់ថា សត្វប្រវឹកទាំងនេះក្រោយមកសមត្ថកិច្ចចម្រុះបានលែងនៅក្នុងព្រៃទាំងអស់ ៕ ប៊ុនរិទ្ធី

...

tthom (1) tthom (5) tthom (4) tthom (3) tthom (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print