ភ្នំពេញ៖ តុលាការបានកោះហៅមេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ចូលបំភ្លឺ នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះ ជុំវិញបណ្ដឹងប្តឹងលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ។
ប្រភពព័ត៌មាន បញ្ជាក់ថា លោក សៀង សុខ ជាព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានកោះអញ្ជើញលោក គី តិច ជាមេធាវីតំណាងសម្តេចតេជោនាយករដ្ឋមន្ត្រី ឲ្យចូលបំភ្លឺ នៅវេលាម៉ោង១៤៖៣០ រសៀលថ្ងៃទី២៦ ខែមករា ៕ ចេស្តា
...