ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលបុកម៉ូតូឆ្លងផ្លូវរងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ជីះម៉ូតូមួយគ្រឿងក្នុង ល្បឿនលឿនមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត ដែលកំពុងជិះឌុបគ្នាឆ្លងផ្លូវបណ្ដាលអោយស្ត្រីម្នាក់ រងរបួសធ្ងន់ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងនេះ បានកើតឡើងនៅវេលាម៉ោង២១និង៤៥នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ៨២កែងនឹងផ្លូវព្រះសុីសុវត្តិ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំញេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូម៉ាក ស៊ុយស៊ូគីវីវ៉ា ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1O-9621 ជិះឌុបគ្នាបីនាក់ស្រីពីរនាក់ និងប្រុសម្នាក់ដោយស្ត្រីជានាក់ឌុប ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៨២ ទីសដៅពីលិចទៅកើតហើយបានឆ្លងផ្លូវព្រះសុីសុវត្ថិបំណងបត់ឆ្វេង ពេលនោះ ស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូម៉ាកហុងដា ឌ្រីម C110 (សង់ប៊ិច) ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1C-8141 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសុីសុវត្ថិទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ក៏ជ្រុលបុកគ្នាពេញទំហឹងបណ្ដាលអោយស្ត្រីម្នាក់ជាបើកម៉ូតូវីវ៉ារងរបួសធ្ងន់ ចំណែកម្ចាស់ម៉ូតូសង់ប៊ិចរងរបួសស្រាល ។

ក្រោយកើតហេតុអ្នករងរបួសធ្ងន់ ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកម៉ូតូទាំងពីរគ្រឿងសមត្ថកិច្ចវាស់វែងយកទៅរក្សានៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញរង់ ចាំដោះស្រាយនៅពេលក្រោយ ៕ ព្រែកជ័យ

...

th (1) th (2) th (4) th (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print