រៀបការ​ថ្មោងថ្មីប្រពន្ធ​សុំលុយ​ពីស្វាមី​ ដើម្បី​ដើរលេង​ភ្នំពេញមិនបានផឹកថ្នាំពុលសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តបាត់ដំបង៖ កាលពីវេលាម៉ោង១១និង២៣នាទីយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ ដោយមាននារីវ័យក្មេងម្នាក់ ដែលទើបនឹងមានស្វាមី ថ្មីថ្មោងនោះ បានទទួលមរណភាពហើយ ទាំងឈាមពេញក្នុងមាត់ បន្ទាប់ពីនារីរូបនេះ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យដោយសារតែនាងបានផឹកថ្នាំបាញ់ស្មៅដើម្បីសម្លាប់ខ្លួន។

យោងតាមតាមការអះអាងពីលោក សារ៉េត វិសេដ្ឋ អធិការរង ទទួលការងារព្រហ្មទណ្ឌបានបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង៥ និង៤០ នាទីល្ងាច នៅក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីផឹកថ្នាំបាញ់ស្មៅសម្លាប់ខ្លួនមួយ បានកើតឡើង ប៉ុន្តែកាលណោះថ្នាំពុលមិនទាន់បានសម្លាប់ជីវិតស្ត្រីរងគ្រោះនោះឡើយ។

លោកអធិការរងបានបន្តថា ជនរងគ្រោះមានឈ្មោះ សុទ្ធ សុផាលីស ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ ដោយនាងបានផឹកថ្នាំសម្រាប់បាញ់សម្លាប់ស្មៅប្រភេទខ្លាំង( ថ្នាំអាឆេះ ) បណ្តាលឲ្យរងរបួសធ្ងន់ ព្រមទាំងបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ បង្អែកស្រុក ប៉ុន្តែក្រោយមកដោយសារតែសភាពធ្ងន់ធ្ងរខ្លាំងពេក បើទោះបីជាក្រុមគ្រូពេទ្យខំប្រឹងព្យាបាលដោយការយកចិត្តទុកដាក់យ៉ាងណាក៏ដោយ ទីបំផុតស្ត្រីរងគ្រោះត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅកាន់លំនៅឋានវិញ បន្ទាប់ពីសង្កេតឃើញថានាងមានសភាពធ្ងន់ធ្ងរខ្លាំងពេក ហើយនាងក៏បានស្លាប់កាលពីរាត្រីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧តែម្តង។

សម្ដីរបស់ក្រុមគ្រួសារ ពិសេសគឺស្វាមីរបស់នាង គឺមានការខឹងសម្បាដោយសារតែនាងបានទទូចសុំលុយប្តីដើម្បីយកទៅដើរលេងនៅឯទីក្រុងភ្នំពេញមិនបាន ទើបនាងបានសម្រេចចិត្តធ្វើបែបនេះតែម្ដង។ ដោយឡែកបើតាមប្រភពក្រៅផ្លូវការបាននិយាយថា នារីរូបនេះបើទោះបីជានាងមានស្វាមីហើយក៏ដោយ គឺឲ្យតែមានពិធី ឬបុណ្យទានអ្វីមួយ នាងមិនដែលបបួលស្វាមីឲ្យដើរជាមួយនោះទេ ដោយនាងបានដើរលេងចោលប្តីបាត់ៗតែម្តង ដូច្នេះការសុំលុយប្តីយកទៅដើរលេងក្រុងភ្នំពេញ ក៏ទំនងជាមិនធម្មតាដែរ បានជានាងហ៊ានផឹកថ្នាំសម្លាប់ខ្លួនយ៉ាងនេះ បន្ទាប់ពីសុំលុយស្វាមីមិនបាន។

បច្ចុប្បន្ន ក្រុមគ្រួសារបានរៀបចំធ្វើបុណ្យតាមប្រពៃណីហើយ៕

...

btb

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print