រថយន្តធុនធំក្រុមហ៊ុនកាំមីនកូដឹកម៉ូតូក្រុមហ៊ុនហុងដា«ឈួស៊ុន»​ខេត្តស្ទឹងត្រែងបានបើកបុកម៉ូតូបណ្តាលឲ្យ​មនុស្ស២នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង រួមនឹងម៉ូតូ១គ្រឿងខូចខ្ទេច

ចែករំលែក៖

 

ខេត្តស្ទឹងត្រែង ៖  ប្រជាពលរដ្ឋក៏ដូចមន្ត្រីរាជការមានការភ្ញាក់ផ្អើល ដោយបានឃើញហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ដល់គួរឲ្យរន្ធត់មួយបានកើតឡើង ដោយរថយន្តធុនធំ ម៉ាកហ៊ីយ៉ាន់ដាយ១គ្រឿងពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 3A-1896 បានបើកដឹកជញ្ជូន ម៉ូតូឲ្យក្រុមហ៊ុន ហុងដា ឈួ ស៊ុន ធ្វើដំណើរចេញពីខេត្តស្ទឹងត្រែង បើកបរក្នុងល្បឿនលឿនដូចហោះឆ្ពោះទៅកាន់រាជធានីភ្នំពេញ បញ្ច្រាសទិសគ្នាបានទៅបុកជាមួយ និងម៉ូតូឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០១៦មួយគ្រឿង ពណ៌‌ខ្មៅ ពាក់ ស្លាកលេខភ្នំពេញ1GB-0392 ចំពីមុខពេញទំហឹងបានកិនពីលើម៉ូតូខូចខ្ទេចអស់ បណ្តាលឲ្យមនុស្ស២នាក់ បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ឋិតនៅតាមបណ្តោយផ្លូវជាតិលេខ៧ ត្រង់ចំណុចទល់មុខស្នាក់ការ កងរាជអាវុធហត្ថ ច្រកភ្នំក្រហម ភូមិអូរឫស្សីកណ្តាល ឃុំអូរច្រឡង់ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង កាលពីថ្ងៃ ទី៤ ខែមករាឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ។

ស្រ្តីម្នាក់ឈ្មោះ លី មុំ មានស្រុកកំណើតនៅស្រុកបាណុន ខេត្តបាត់ដំបង បច្ចុប្បន្នមកនៅធ្វើការឲ្យក្នុងក្រុមហ៊ុន វារីអគ្គិសនីសេសានក្រោម២ ដែលត្រូវជាម្តាយរបស់ជនរងគ្រោះដែលស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដោយ សាររថយន្តបើកបុកកិនពីលើស្លាប់ទាំងពីរនាក់ រួមនឹងម៉ូតូ១គ្រឿងកាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ១០យប់កន្លងទៅ ម្តាយជនរងគ្រោះបានរៀបរាប់ឪ្យដឹងកាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះថា ខាង សមត្ថកិច្ចជំនាញដែលពាក់ព័ន្ធគេចេះតែថា មិនបានទៅដល់នៅកន្លែងកើតហេតុហ្នឹងផង ថាកូនរបស់គាត់ជា អ្នកខុស ។ រីឯរថយន្តដឹកម៉ូតូប្រមាណជាង១០គ្រឿងបើកប្រញាប់ប្រញាល់ទាំងយប់យកម៉ូតូទៅឡើងស៊េរី ឆ្នាំ២០១៦ឡើងស៊េរី២០១៧ឲ្យក្រុមហ៊ុនហុងដា ឈួ ស៊ុន‌ ខេត្តស្ទឹងត្រែង ឆ្ពោះ‌ទៅភ្នំពេញ បានបើកបរក្នុង ល្បឿនលឿនដូរហោះមកបុកជាមួយម៉ូតូកូនរបស់គាត់បានបណ្តាលឲ្យស្លាប់២នាក់ នឹងកិនពីលើម៉ូតូខ្ទិចអស់១ គ្រឿងសេរី២០១៦ អូសជាង១០ម៉ែត្រ ហើយបានបាត់គ្រឿងអលង្ការខ្សែ.ក , ខ្សែដៃនឹងលុយខ្មែររួមនឹង ទូរស័ព្ទ‌ ដៃស៊េរីទំនើប១គ្រឿងទៀត សរុបជាងមួយដំឡឹងមាស ។

គាត់បានបន្តទៀតថា កូនរបស់គាត់ដែលបានស្លាប់ខាងលើនោះ ទី១ឈ្មោះ ស៊ីម ភក្តី ភេទប្រុស‌ អាយុ២២ឆ្នាំ និងទី២មានឈ្មោះ សឿន សៅ ភេទប្រុស‌ អាយុ៣២ឆ្នាំ ហើយបែជាក្រុមហ៊ុនធានារ៉ាប់រងកាំមីនកូ សងជា សំណងមកដល់អ្នកស្លាប់ទាំងពី២នាក់ ម្នាក់ឲ្យ៣លានរៀល តែចំពោះម្នាក់ទៀតរួមនិងម៉ូតូឌ្រីមសង់ស៊េរី ឆ្នាំ២០១៦មួយគ្រឿងហ្នឹង គេព្រមចេញសងឪ្យតែ ៤លានរៀលតែបណ្ណោះ ។  ដោយគាត់ជាម្តាយមិនអាច ទទួលយកបានទេ ព្រោះវាមិនស្មើនឹងតំលៃម៉ូតូកូនគាត់១គ្រឿងផង អីចឹងហើយទើបគាត់កើតទុក្ខមិនសុខចិត្ត បានសម្រេចជិះម៉ូតូពីរនាក់កូនប្រសារប្រុសឡើងមកខេត្ត ដើម្បីដាក់ពាក្យប្តឹងទៅតុលាការខេត្តស្ទឹងត្រែង  ឲ្យជួយ រកយុត្តិធម៌ដល់កូនរបស់គាត់ដែលបានស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍យ៉ាងអណោចអធម៌ ដែលរងនូវភាព អយុត្តិធម៍ជាទីបំផុត ។

ជុំវិញក្នុងរឿងនេះ លោក ខែច សារី ប្រធានផ្នែកចរាចរណ៍ផ្លូវគោកខេត្តស្ទឹងត្រែងបានឲ្យដឹងថា  រឿងគ្រោះថ្នាក់ ចរាចរណ៍ដែលធ្វើឪ្យស្លាប់មនុស្ស២នាក់និងខូចខាតម៉ូតូ១គ្រឿងខាងលើនោះ លោកបានបញ្ជូនសំណុំរឿងហ្នឹង ទៅកាន់តុលាការហើយ ផុតពីដៃលោកហើយ ។ ចំណែករថយន្តគឺរក្សាទុកនៅក្នុងស្នងការខេត្តនៅឡើយទេ ព្រោះ យកចូលក្នុងតុលាការមិនរួច ។ រីឯម៉ូតូឌ្រីមសង់ស៊េរីឆ្នាំ២០១៦ មានប្រមាណជាង១០គ្រឿងដែលនៅលើរថយន្ត ក្រុមហ៊ុនកាំមីនគូដែលជារថយន្តបង្កនោះត្រូវម្ចាស់ក្រុមហ៊ុនយ៉ីហោHONDA ឈួរ ស៊ុន បានយកទៅវិញហើយ ។

ចំពោះបញ្ហារឿងនេះដែរ ‌លោកជា ពេជ្រ ព្រះរាជ‌អាជ្ញាខេត្តស្ទឹងត្រែងបានឪ្យដឹងថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ខាងលើដែលធ្វើឪ្យមនុស្ស២នាក់បានស្លាប់ លោកថារឿងនេះ លោកនៅមិនទាន់បានទទួលសំណុំរឿងពីសមត្ថ កិច្ចប៉ូលិសចរាចរណ៍ផ្លូវគោកនៅឡើយនោះទេ ៕ ដោយ ៖ មាស សុផាត

...

Sophat-1 (1) Sophat-1 (5) Sophat-1 (4) Sophat-1 (3) Sophat-1 (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print