ភ្នំពេញ៖ កម្លាំងមន្ទីរប្រឆាំងការជួញដូមនុស្សនិងការពារអនីតិជនបានចុះបង្ក្រាបតីតាំងម៉ាស្សាបង្កប់សេវាកម្មផ្លូវភេទដែលមានទីតាំងនៅតាមបណ្តោយផ្លូវ២០០៤ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧។
ក្នុងប្រតិបត្តិការនេះដែរកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន៦នាក់ ខ្ទើយម្នាក់ដកហូតបានស្រោមអនាម័យមួយចំនួនធំ លុយដុល្លារក្លែងក្លាយ៥៧០ដុល្លា ។ មនុស្សដែលឃាត់ខ្លួនបានខាងលើមាន៖ ទី១. ឈ្មោះមែ ស៉ីថា ភេទស្រី អាយុ ៣៨ឆ្នាំ ជាម្ចាស់អាជីវកម្ម ទី២. ឈ្មោះយាយ ស្រី ភេទស្រី អាយុ ៥៩ឆ្នាំ ចុងភៅ ទី៣. ឈ្មោះសៀម ចែ ភេទស្រី អាយុ២៥ឆ្នាំ មេការខារ៉ាអូខេ វិចិត្រថ្មី (ស្នាក់នៅក្នុងទីតាំងខារ៉ាអូខេខាងលើ) ទី៤. ឈ្មោះ ផន ចាន្នី ភេទស្រី អាយុ២៦ នារីម៉ាស្សា កោសជប់ ស្នាក់នៅផ្ទះជួលភូមិត្រពាំងល្វា ទី៥.ឈ្មោះចន ស្រីប៉ុក ភេទស្រី អាយុ២៤ឆ្នាំ មានទីលំនៅផ្ទះជួលភូមិត្រពាំងល្វា ទី៦. ឈ្មោះហុង សីហា ភេទប្រុស(ខ្ទើយ) អាយុ១៨ឆ្នាំ មុខរបរបម្រើការក្នុងហាងខារ៉ាអូខេ វិចិត្រថ្មី ។
ប្រតិបត្តិការនោះដឹកនាំកម្លាំងដោយនាំបញ្ជាផ្ទាល់ពីលោក ចាន់ កត្តិថុម ប្រធានមុន្ទីរប្រឆាំងការជួញដូរមនុស្ស និងមានការសម្របសម្រួលពីលោក លី សុផាន់ណា ព្រះអាជ្ញារងអមសាលាដំបូងរាជធានីរួមទាំងសហការជាមួយកម្លាំងនគរបាលមូលដ្ឋានបានធ្វើការចុះបង្ក្រាបជាក់ស្តែងនៅ កន្លែងម៉ាស្សារដែលមានយីហោ «លាបរហូត កោសជប់ម៉ាស្សា» និងឃាត់មនុស្ស៦នាក់រកឃើញស្រោមអនាម័យដែលប្រើប្រាស់រួចមួយចំនួន និងលុយក្លែងក្លាយចំនួន៥៧០ដូល្លារ។
ក្រោយពេលឃាត់ខ្លួនមនុស្សទាំង៦នាក់ខាងលើ ត្រូវបានសមត្ថកិច្ចនាំយកទៅសាកសួរនាំនៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិដើម្បីចាំត់ការតាមច្បាប់៕ សុខាសែនជ័យ
...