រដ្ឋបាលរាជធានី បើកសន្និបាតបូកសរុបការងារ២០១៦ និងបន្ដទិសដៅការងារឆ្នាំ២០១៧

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បើកសន្និបាតបូកសរុបលទ្ឋផលការងារឆ្នាំ២០១៦ និងទិសដៅការងារ ឆ្នាំ២០១៧ ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ ក្រោមវត្តមានលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ព្រមទាំងមានការចូលរួម ពីប្រធានតុលាការរាជធានីព្រះរាជអាជ្ញាស្នងការមេបញ្ជាការ អធិការខណ្ឌ មេបញ្ជាការខណ្ឌទាំង១២ អភិបាលខណ្ឌរងទាំង១២ និងចៅសង្កាត់ទាំង៩៦។

លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា៖ នៅក្នុង ឆ្នាំ ២០១៧ នេះ រដ្ឋបាលសាលារាជធានីភ្នំពេញរួមនឹងផ្នែកពាក់ព័ន្ធនៃមន្ទីរជំនាញមាន ទិសដៅអភិវឌ្ឍន៍រួមគ្នាជាអាទិភាពចំនួន៤ត្រូវអនុវត្តបន្តដើម្បីអភិវឌ្ឍន៍រាជធានីភ្នំពេញឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត ។ ក្នុងនោះរួមមាន៖១~ការអនុវត្តគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព, ២~ការងាររៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងតាមទីផ្សារ, ៣~ការផ្តល់សេវាសាធារណៈតាមរយៈច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ, ៤~ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនិងការទប់ស្កាត់សំណង់ខុសច្បាប់។

លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានលើកឡើងថា ក្នុងឆ្នាំ២០១៦ក្រោមការដឹកនាំផ្ទាល់របស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃសាលារាជធានីភ្នំពេញបានបន្តខិតខំជម្នះពុះពាររាល់ការលំបាកស្មុគស្មាញនិងអនុវត្តគ្រប់វិធានការពិសេសការចាត់តាំងអនុវត្ត គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពបានកាន់តែល្អធានាបានសភាពការណ៍សន្តិសុខទូទៅក្នុងរាជធានីក្នុងនោះគួរឲ្យកត់សម្គាល់សកម្មភាពបង្កចលាចលនយោបាយនិងអំពើភេរវកម្មត្រូវបានទប់ស្កាត់មិនឲ្យកើតមានអំពើប្លន់ប្រដាប់អាវុធក្មេងទំនើងនិងគ្រឿងញៀន ត្រូវបានយកចិត្តទុកដាក់បង្ក្រាបបានជាបន្តបន្ទាប់ផ្តល់នូវភាពកក់ក្តៅដល់ប្រជាជនវិនិយោគិន និងភ្ញៀវទេសចរ ។

សភាពការណ៍ខាងលើនេះបានផ្តល់នូវភាពអនុគ្រោះដល់ការអនុវត្តគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ និងយុទ្ធសាស្ត្រ ចតុកោណ ដំណាក់កាល ទី៣របស់រាជរដ្ឋាភិបាលឲ្យទទួលបានជោគជ័យ ពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ លូ ស្ពាន សួនច្បារ សំណង់ អគារ ខ្ពស់ៗ ទីក្រុងរណប និងការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យនៅក្នុងរាជធានីភ្នំពេញដោយរួមចំណែកយ៉ាងសកម្មក្នុងការជំរុញ កំណើនសេដ្ឋកិច្ចជាតិការរក្សាស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច ការកាត់បន្ថយ ភាពក្រីក្រ និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន ។

លោក ប៉ា សុជាតិ វង្ស បានបន្ថែមថា ទន្ទឹមនឹងលទ្ធផលដែលសម្រេចបានជាវិជ្ជមានខាងលើក៏នៅមានបញ្ហាប្រឈមមួយចំនួនដែលត្រូវប្រមូលផ្តុំដោះស្រាយឲ្យបានល្អនាពេលខាងមុខដូចជា បញ្ហាសន្តិសុខភាព និងសណ្តាប់ធ្នាប់សង្គម ពិសេសករណីប្លន់ប្រដាបអាវុធក្មេង ទំនើងនិងគ្រឿងញៀននៅតែជាចំណុចក្តៅរបស់រាជធានីភ្នំពេញ ។

បញ្ហាចរាចរណ៍និងសណ្តាប់ធ្នាក់តាមដងនៅតែជាបញ្ហាចោទអាស្រ័យដោយកំណើនយ៉ាងឆាប់រហ័សនៃមធ្យោបាយយានយន្ត និង ប្រជាជន ។ បញ្ហាគ្រោះ អគ្គិភ័យនៅតែជាកង្វល់ដ៏ធំរបស់សមត្ថកិច្ចគ្រប់ថ្នាក់និងប្រជាពលរដ្ឋ ។

លោកបន្តថា ប្រព័ន្ធដឹកជញ្ជូននិងប្រព័ន្ធផ្លូវក្នុងរាជធានីភ្នំពេញមិនទាន់បានឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ។ ខ្វះប្រព័ន្ធបណ្តាញអគ្គិសនីនិងបណ្តាញទឹកស្អាតសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់នៅតាមបណ្តាសង្កាត់ជាយរាជធានីភ្នំពេញ ។

ជាចុងបញ្ចប់អង្គសន្និបាតសូមស្នើដល់សមាជិកសមាជិកានៃអង្គសន្និបាទទាំងមូលមានការយកចិត្តទុកដាក់តាមកម្មវិធីនៃអង្គសន្និបាទ សុំយកអស់បញ្ញាញាណស្មារតី ចែករំលែក មេរៀនបទពិសោធន៍ ដែលបានអនុវត្តកន្លងឲ្យបានផុសផុលក្នុងន័យរិះរកនូវដំណោះស្រាយ មធ្យោបាយ និងវិធានការដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមរបស់រដ្ឋបាលរាជធានីនៅឆ្នាំ២០១៧ និងត្រូវធានាអោយអង្គសន្និបាទដំណើរការដោយរលូន៕ សំរិត

...

image1 image5 image3 image6

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print