ក្រុមរបស់លោក អាំង សិរីពិសិដ្ឋ មានមហិច្ឆតាលើកពានរង្វាន់ Soccer League 2017

ចែករំលែក៖

ភ្នំពេញ៖ លោក អាំង សិរីពិសិដ្ឋ ប្រធានក្លិប ស.ស.យ.ក យុវជន កំចាយមារបានអះអាងថា មកដល់ពេល នេះក្រុមយុវជនកំចាយមាររបស់លោកក៏មានមហិច្ឆតាលើកពានរង្វាន់ Soccer League 2017 ហើយក៏ចង់យកប្រាក់រង្វាន់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាដែរ ប៉ុន្តែយើង ចាំមើលនៅពេលប្រកួតវគ្គផ្តាច់ព្រ័ត្រ ជាមួយក្រុមខណ្ឌពោធិ៍សែនជ័យសិន។ ប្រធានក្លិបកំចាយមារនិយាយបែបនេះក្រោយលេងឈ្នះក្រុមឆន្ទៈកីឡាក្នុងលទ្ធផល ១-០ កាលពីល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧នៅពហុកីឡដ្ឋានជាតិ ។

លោក អាំង សិរីពិសិដ្ឋបាននិយាយថា ចំពោះការប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព័្រត្រក្រុមរបស់លោកលេងបានល្អបូករួមនឹងសំណាងផងដែរដែលកូនក្រុមរបស់លោកមានឱកាសទាត់បាល់ពិន័យ១១ម៉ែត្រ បានសម្រេច១គ្រាប់ដោយកីឡាករពាក់លេខ៩របស់យើង ។ អ្វីទាំងនេះមិនជា សំណាងទាំងអស់ទេ ប៉ុន្តែក៏ជាតិចនិករបស់កីឡាករដែលគាត់មានបច្ចេកទេសលេងល្អគូបផ្សំនឹងសំណាងដែរ ដូច្នេះការត្រៀមសម្រាប់ថ្ងៃផ្តាច់ព្រ័ត្រក្រុមយុវជនកំចាយមារនឹងធ្វើឲ្យបានល្អ ខណៈក្រុមខណ្ឌ ពោធិ៍សែនជ័យក៏ល្អដែរ ព្រោះអាចយកឈ្នះក្រុមអតីតជើងឯកឆ្នាំចាស់បានក្នុង លទ្ធផល ២-១ កាលពីល្ងាចថ្ងៃទី២២ ខែ មករា ឆ្នាំ២០១៧។ ប្រធានក្លិបស.ស.យ.ក យុវជនកំចាយមាររូបនេះបានបញ្ជាក់ថា ក្រុមកំចាយមារក៏មានបំណងដូចក្រុម ខណ្ឌពោធិ័សែនជ័យដែរ ក្នុងការជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ប៉ុន្តែយ៉ាងណានោះរង់ចាំអ៊ុតលទ្ធផលថ្ងៃប្រកួតផ្តាច់ព្រ័ត្រសិនចាំនិយាយបន្តទៀត ។

គួររំលឹកថា លោក ហែម ដារិទ្ធ ប្រធាន ក្លិបខណ្ឌពោធិ៍សែនជ័យធ្លាប់បានបញ្ជាក់ថា “ប្រសិនបើក្រុមខណ្ឌពោធិ៍សែនជ័យ អាចលើកពានរង្វាន់ Soccer League 2017 មែននោះ លោកយកតែពានប៉ុណ្ណោះ រីឯប្រាក់រង្វាន់ទាំងអស់នឹងយកទៅប្រគល់ ជូនមន្ទីរពេទ្យគន្ធបុប្ផា” ។
ដោយឡែកលោក សំ រម្ម័ន ប្រធានក្លិប យុវជនឆន្ទៈកីឡាសម្តែងការសោកស្តាយចំពោះលទ្ធផលនៃការប្រកួតវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រដែលកូនក្រុមរបស់លោកធ្វើមិនបានល្អដោយមានឱកាសទាត់បាល់ហ្វ្រីកឃីត ប៉ុន្តែធ្វើមិនបានគឺជារឿងសោតស្តាយមួយសម្រាប់ក្រុមឆន្ទៈកីឡា ។

គួរបញ្ជាក់ថា ក្រុមខណ្ឌពោធិ៍សែនជ័យនឹងត្រូវជួបប្រកួតជាមួយក្រុមស.ស.យ.ក.កំចាយមារនៅវគ្គផ្តាច់ព្រ័ត្រដណ្តើមយក ចំណាត់ថ្នាក់លេខ១និងលេខ២ ខណៈដែលក្រុមអាណាចក្របៃតង់ត្រូវប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣និងលេខ៤ នាថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ៕ សារីម

...

nkd

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print